ភ្នំពេញ៖ ការប្រកួតបាល់ទះ ៤ស្មើ ដែលត្រូវធ្វើនៅតាមបណ្ដាលភូមិភាគទាំង៥ នៅក្នុងប្រទេសកម្ពុជា ហើយក៏អនុញ្ញាត្តិឲ្យជនបរទេសចូលរួមប្រកួត ឲ្យតែចងជាក្រុមបាន៦នាក់។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងពីកាលវិភាគកម្មវិធីប្រកួតដែលនឹងត្រូវចាប់ផ្ដើមនៅភូមិភាគបាត់ដំបង ចាប់ផ្ដើមនៅថ្ងៃទី 24-26 ខែកុម្ភៈ 2024 ដែលមានបណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់និងត្រូវដាក់ពាក្យនៅក្នុងការលេងនៅភូមិភាគបាត់ដំបងនេះ។
ភូមិភាគទី២ សៀមរាប ដែលចាប់ផ្ដើមពីថ្ងៃទី 2-3 ខែមិនា 2024 ដែលមានការចូលរួមតាមបណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែលអាចចូលរួមបាន ភូមិភាគទី៣គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី 9-10 ខែមិនា 2024 ដែលក្នុងនោះយើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ ភូមិភាគទី៤គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែងនិងបណ្ដាលខេត្តដែលមានជាប់ភូមិផងរបងជាមួយនឹងព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុដែលនឹងចាប់ផ្ដើមនៅថ្ងៃទី 23-24 ខែមិនា 2024 នៅក្នុងនោះយើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។
ម្ចាស់ជ័យលាភីទាង៥ភូមិភាគដែលលខ១ និងលេខ២ពួកគាត់នឹងមាន visa សម្រាប់ធ្វើការប្រកួតនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំនៅថ្ងៃទី 22-28 ខែមេសា 2024 ដែលជាវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យក្នុងនោះមណ្ឌលរាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លឺបធំៗទាំង៦ដែលជាប់លេខរៀងពីលេខ១ដល់លេខ៦នៅក្នុងតេជោលីគត្រូវឈរជើងចាំចំពោបេក្ខជនដែលមកតាមបណ្ដាលខេត្តឬភូមិភាគទាំង៥។
សម្រាប់ប្រាក់រង្វាន់ក្រុមដែលបានឈ្នះនៅតាមភូមិភាគនិមួយៗ លេខមួយទទួលបានប្រាក់រង្វាន់ ១១លានរៀល, លេខពីរ ៥លានរៀល , លេខបី ២លានរៀល, លេងបួន ១លានរៀល។
ចំណែកឯប្រាក់រង្វាន់វគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ លេខមួយ ៥០លានរៀល, លេខពីរ ២០លានរៀល, លេខបី ១២លានរៀល និងពានឯកត្តជនទទួលបានប្រាក់រង្វាន់ ១លានរៀល ៕