មានក្ដីរីករាយសម្រាប់អ្នកគាំទ្របាល់ទាត់អាល្លឺម៉ង់ ចំពោះដំណឹងដែលថា ខ្សែបម្រើ Toni Kroos បានសម្រេចចិត្តត្រលប់ពីការចូលនិវត្តន៍ ដើម្បីចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ European Championship(EURO) ដែលធ្វើឡើងនារដូវក្ដៅឆ្នាំ២០២៤នេះ ហើយដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះ។
ទោះយ៉ាងណាក្ដីក៏មានអ្នកគិតថា ខ្សែបម្រើចាស់វស្សារូបនេះ មិនគួរត្រលប់មកចូលក្រុមជម្រើសជាតិវិញនោះទេ។ តួយ៉ាងលោក Dietmar Hamann ដែលជាអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ ដែលធ្លាប់ជួយ Liverpool ឈ្នះជើងឯក UEFA Champions League នាឆ្នាំ២០០៥។