កីឡាការិនី សឿន ធីតា ជាអ្នកចាំទីក្រុមបាល់ទាត់ X16 ធ្លាប់ត្រូវបានមនុស្សមួយចំនួនបង្អាប់នៅរូបរាងកាយសំបកក្រៅរបស់គេ ធ្វើឱ្យកីឡាការិនីវ័យ១៩ឆ្នាំរូបនេះមានអារម្មណ៍ថាអន់ចិត្តបន្តិចបន្តួច។
យ៉ាងណាមិញ កីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះបានជម្នះភាពបង្អាប់ពីមនុស្សមួយចំនួននោះ ហើយក៏បានប្រាប់មកកាន់ AMS Sports យ៉ាងដូច្នេះថា៖ ទោះរូបរាងខ្ញុំបែបណាក៏ដោយ ខ្ញុំមិនឈប់លេងបាល់នោះទេ ដោយសារតែក្តីស្រឡាញ់បាល់ទាត់រូបខ្ញុំនៅតែបន្តហ្វឹកហាត់តាមក្តីស្រមៃ។
អ្នកចាំទីដដែលនេះបន្តថា៖ ខ្ញុំសូមផ្តែផ្តាំទៅអ្នកដែលគាត់មានរូបរាងធំធាត់ឬទាប កុំឆាប់បាក់ទឹកចិត្តអី ត្រូវតែតស៊ូលេងបាល់ជារៀងរហូតមិនត្រូវខ្វល់ពីសម្តីអ្នកដទៃពេកទេ៕