អ្នកចាំទី Thibaut Courtois ទំនងជាគ្មានឱកាសបង្ហាញខ្លួនក្នុងការប្រកួតនារដូវកាល ២០២៣-២៤ ទេ បន្ទាប់ពីកីឡាកររូបនេះ បានរងរបួសដាច់បន្ទះឆ្អឹងនៅជង្គង់ខាងស្ដាំ។ កីឡាករបែលហ្ស៊ិករូបនេះ ខិតកៀកក្នុងការត្រលប់មកកាន់ទីលានប្រកួតនាប៉ុន្មានសប្ដាហ៍ខាងមុខ ក្រោយពេលបានសះស្បើយពីបញ្ហារបួសសរសៃរពួរ ដែលធ្វើឱ្យគេអវត្តមានពីការប្រកួតតាំងពីខែសីហា ឆ្នាំ២០២៣ ហើយពេលនេះ គេនឹងបន្ដនៅក្រៅទីលានច្រើនសប្ដាហ៍បន្ដទៀត។