Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូៗក្រុមបាល់ទះសិស្សបឋមមកពីព្រះវិហារ និងត្បូងឃ្មុំតែងរំឭកកូនក្រុមលេងតាមស្តង់ដា ចៀសការប៉ះសេជាប់ដៃ

ទាំងលោក គុជ វណ្ណា គ្រូសាលាបឋមសិក្សាពោធិ៍ ខេត្តព្រះវិហារ និងលោក ហុឹម សុខនាង គ្រូមកពីក្រុមសាលាបឋមសិក្សាខេត្តត្បូងឃ្មុំអះអាងថា តែងតែបង្ហាត់កូនក្រុមឱ្យចេះលេងកីឡាបាល់ទះត្រឹមត្រូវទៅតាមស្តង់ដារ ដោយគ្មានសូម្បីតែការប៉ះសេជាប់ដៃ រលាក់ អ្វីឡើយ។

លោកទាំង២ទទូចថា ការលេងខុសបច្ចេកទេស មិនត្រឹមតាមក្បួនខ្នាតដោយអ្នកលេងក្រៅផ្លូវការមួយចំនួន គឺជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ។
ហេតុដូចនេះហើយបានជាលោក ហ៊ឹម សុខនាង គ្រូមកពីក្រុមសាលាបឋមសិក្សាខេត្តត្បូងឃ្មុំសំណូមអ្នកលេងបាល់ទះដែលមានទម្លាប់លេងខុសស្តង់ដារមេត្តាឈប់សកម្មភាពទាំងនេះ ព្រោះជាគំរូមិនល្អសម្រាប់ក្មេង។

ចំណែក លោក គុជ វណ្ណា គ្រូសាលាបឋមសិក្សាពោធិ៍ ខេត្តព្រះវិហារ ប្រាប់ថា តែងតែរំឭកកូនក្រុមកុំឱ្យភ្លេចខ្លួន ព្រោះការលេងខុសស្តង់ដារមិនមែនជាទម្លាប់ក្នុងបាល់ទះទេ។

ក្រុមបាល់ទះសាលាបឋមសិក្សាពោធិ៍ ខេត្តព្រះវិហារ និងក្រុមសាលាបឋមសិក្សាមកពីខេត្តត្បូងឃ្មុំកំពុងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាឆ្នាំ២០២៤៕