Skip to content
    ទំព័រដើម  »  កីឡាជាតិ

ព្រះខ័នរាជស្វាយរៀងនឹងប្រើស្តាតអូឡាំពិកជាទឹកដីសម្រាប់ការប្រកួត AFF Club Championship

ព្រះខ័នរាជស្វាយរៀងនឹងប្រើប្រាស់​ទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ជាទឹកដីសម្រាប់ការប្រកួត AFF Club Championship 2024-2025 ពោលទាំងវគ្គជម្រុះទៅតែម្ដង។

ក្រោយចប់ការចាប់គូនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ព្រះខ័នរាជស្វាយរៀងត្រូវប៉ះក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ពានរង្វាន់ AFF Club Championship។

ការប្រកួតធ្វើឡើង២ជើង ដោយជើងទី១ នៅឡាវ ថ្ងៃទី១៧ ខែកក្កដា និងជើងទី២ ថ្ងៃទី២៤ ខែកក្កដា នៅរាជធានីភ្នំពេញ។

មួយគូទៀតនៃវគ្គ play-off ដូចគ្នា គឺក្រុមជើងឯកព្រុយណេ Kasuka ដែលត្រូវប៉ះក្រុមជើងឯកមីយ៉ាន Shan United។ ក្រុមឈ្នះវគ្គ play-off នឹង​ចូលទៅពូល A ដែលមាន BG Pathum របស់ថៃ, ក្រុមម៉ាឡេស៊ី, PSM Makassar និងក្រុមវៀតណាម Dong A Thanh Hoa។

ចំណែកពូល B មាន Buriram United, Kuala Lumpur City, Cong Anh Hanoi, Borneo, Kaya Iloilo និង Lion City Sailor៕