គ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់ Neymar ជួយបន្ថយសម្ពាធគ្រូ PSG

0 នាទីអាន
- Advertisement -

គ្រាប់បាល់តែ១គត់នៃជ័យជម្នះ១-០របស់ Paris St Germain លើ RB Leipzig ក្នុងពូល H ពាន Champions League យប់ថ្ងៃអង្គារទី២៤ខែវិច្ឆិកាឆ្នាំ២០២០ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយ Neymar ក្នុងនាទីទី១១ ជួយបន្ថយសម្ពាធលើគ្រូបង្គោល Thomas Tuchel។

នេះជាគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលក្នុងចំណោម៦ប្រកួតក្នុងពានទ្វីបអឺរ៉ុប។ Angel Di Maria ជាអ្នកឈ្នះការពិន័យនោះក្រោយត្រូវបានធ្វើឱ្យដួលក្នុងប្រអប់។

RB Leipzig លេងបានល្អក្រោយរបូតគ្រាប់ តែការខ្ជះខ្ជាយឱកាសបានរារាំងពួកគេពីការតាមស្មើ។

PSG ពេលនេះឡើងមកលេខ២ក្នុងពូល មាន៦ពិន្ទុ ចំណែក Leipzig មាន៦ពិន្ទុដែរតែធ្លាក់ទៅលេខ៣។

ប្រកួតបន្ទាប់ Leipzig ត្រូវធ្វើដំណើរទៅទឹកដី Istanbul Basaksehir ចំណែក PSG ត្រូវទៅលេងនៅផ្ទះ Manchester United៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕