Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

អាវ Real Madrid មានឈ្មោះ Mbappe បំបែកកំណត់ត្រាលក់ដាច់បំផុតក្នុងរយៈពេលដ៏ខ្លី

ពេលវេលាដែលខ្សែប្រយុទ្ធ Kylian Mbappe បង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាកីឡាកររបស់ក្លឹប Real Madrid កាន់តែកៀកចូលមកដល់ ខណៈដែលក្លឹបបានប្រកាសថា តារាឆ្នើមបារាំងរូបនេះនឹងក្លាយជាម្ចាស់អាវលេខ៩ថ្មីរបស់ក្រុម។ យោងតាមការរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ MARCA អាវដែលមានឈ្មោះរបស់ Mbappe បានបំបែកកំណត់ត្រាលក់ ក្នុងហាងរបស់ក្លឹប Real Madrid។