Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាការិនីកាយសម្ព័ន្ធជប៉ុនម្នាក់អត់ប្រកួតអូឡាំពិក ព្រោះបំពានច្បាប់ហាមឃាត់បារី

ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនរាយការណ៍ថា ប្រធានក្រុមកីឡាកាយសម្ព័ន្ធនារីជប៉ុន Shoko Miyata នឹងត្រូវបានបញ្ជូនទៅផ្ទះវិញពីព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីមានការចោទប្រកាន់ថា បានបំពានលើការហាមឃាត់ការជក់បារី។

ការស៊ើបអង្កេតដោយសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុន (JGA) នឹងត្រូវបានអនុវត្តដែលធ្វើឱ្យការចូលរួមរបស់ Miyata នៅកីឡាអូឡាំពិកទីក្រុងប៉ារីសមានការសង្ស័យ។ ការជក់បារីគឺបំពានលើក្រមសីលធម៌របស់សហព័ន្ធ។
ប្រធានផ្នែកអភិវឌ្ឍន៍របស់ JGA បានប្រាប់ Kyodo ថា កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ

មិនត្រូវបានគេឃើញពេលហ្វឹកហាត់កាលពីថ្ងៃពុធនៅ Monaco។
Miyata ដែលបានឈ្នះមេដាយសំរឹទ្ធនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ ២០២២ នៅក្រុង Liverpool នឹងត្រូវបានសម្ភាសដោយ JGA និងក្រុមសាកលវិទ្យាល័យ Juntendo របស់នាងនៅពេលដែលនាងត្រលប់មកប្រទេសជប៉ុនវិញ។

ជប៉ុនមានបំណងឈ្នះមេដាយជាក្រុមកាយសម្ព័ន្ធសិល្បៈដំបូងគេចាប់តាំងពីការប្រកួតកីឡាតូក្យូឆ្នាំ ១៩៦៤។ Paris Games បើកនៅថ្ងៃទី ២៦ ខែកក្កដា៕