កីឡាការិនីហែលទឹក Luana Alonso អះអាងថា ព័ត៌មានដែលថា រូបនាងត្រូវបានបណ្ដេញចេញពីភូមិកីឡាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤នោះ មិនមែនជារឿងពិតទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃទី៥ ខែសីហា Luana Alonso បាននិយាយថា “៖ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំមិនដែលត្រូវបានបណ្តេញចេញពីកន្លែងណាមួយទេសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ ខ្ញុំមិនចង់និយាយអ្វីទេ ប៉ុន្តែខ្ញុំក៏មិនអនុញ្ញាតឱ្យរឿងប្រឌិដ្ឋប៉ះពាល់ខ្ញុំដែរ។
សេចក្តីថ្លែងការណ៍របស់កីឡាករហែលទឹកវ័យ២០ឆ្នាំរូបនេះបានធ្វើឡើងនៅពេលដែលគណៈកម្មាធិការអូឡាំពិកប៉ារ៉ាហ្គាយ បានចោទប្រកាន់ Alonso ថា គ្មានវិន័យបង្កើតបរិយាកាសមិនសមរម្យ និងnនាំឱ្យប៉ះពាល់ដល់សមត្ថភាពរបស់អត្តពលិកផ្សេងទៀត។
សារព័ត៌មាន Clarin ថ្លែងថា ភាពស៊ីចស៊ីរបស់កីឡាការិនីវ័យ២០ឆ្នាំរូបនេះមិនមែនជារឿងធំអីទេ តែបញ្ហានោះគឺត្រង់ខ្វះវិន័យ។ នាងក៏ត្រូវបានចោទប្រកាន់ថា ស្លៀកពាក់ឯកសណ្ឋានស្រេចតែចិត្ត អត់តាមអ្វីដែលកំណត់ដោយក្រុមអូឡាំពិកបានរៀបចំ។ មិនតែប៉ុណ្ណោះ នាងក៏ចេញទៅដើរលេងជាមួយអត្តពលិកដ៏ទេ ខណៈសមាជិកក្រុមផ្សេងទៀតនៅប្រកួតនៅឡើយ។
ការបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃការហ្វឹកហាត់របស់នាង ឬដើរលេងនៅក្រុងប៉ារីស ក៏ត្រូវបានគេចាត់ទុកថាមិនសមរម្យដែរ ព្រោះកីឡាការិនីហែលទឹករូបនេះមាន followers ច្រើន។
លើសពីនេះ នាងក៏បានធ្វើសេចក្តីថ្លែងការណ៍មិនសមរម្យនៅពេលដែលនាងថា “ចង់តំណាងឱ្យក្រុមកីឡារបស់សហរដ្ឋអាមេរិកនាពេលអនាគត។ Alonso គ្រោងនឹងផ្លាស់ទៅអាមេរិកក្រោយព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីសបញ្ចប់។ នេះបានធ្វើឱ្យអ្នកគាំទ្រប៉ារ៉ាហ្គាយជាច្រើនមានការខឹងខ្លាំង៕