ភ្នំពេញ៖ ក្រុមបាល់ទះបុរសប៉ូឡូវកំពុងនៅចំណាត់ថ្នាក់លេខមួយពិភពលោក (FIVB) ត្រូវជួបជាមួយក្រុមបាល់ទះបុរសអាមេរិក ដែលឈនៅចំណាត់ថ្នាក់លេខ៦ពិភពលោក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង៩យប់ (ម៉ោងនៅកម្ពុជា) នៃការប្រកួតបាល់ទះបុរសនៅក្នុងការព្រឹត្តិការណ៍កីឡាអូឡាំពិក លើទី៣៣ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។
ចំណែកឯមួយគូទៀតគឺ ម្ចាស់បារាំង ដែលបច្ចុប្បន្នឈនៅចំណាត់ថ្នាក់៤ពិភពលោក ត្រូវជួបជាមួយ អ៊ីតាលី ដែលឈនៅចំណាត់ថ្នាក់លេខ៣ពិភពលោក លេងនៅម៉ោង១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា)។
សូមបញ្ជាក់ថា ក្រុមបាល់ទះអាមេរិក ស្ថិតនៅពូលC មានក្រុមអាល្លឺម៉ង ជប៉ុន អាហ៊្សងទីន ដោយឆ្លងកាត់បីប្រកួតក្នុងពូលគឺឈ្នះទាំងបីប្រកួតមាន៩ពិន្ទុ។ ឡើងមកវគ្គ៨ក្រុម ត្រូវជួបជាមួយក្រុមបាល់ទះប្រេស៊ីល ហើយបានយកឈ្នះ ៣សិត ទល់១មួយសិត ដើម្បីបន្តដំណើរឡើងមកវគ្គ៤ក្រុមចុងក្រោយ។
ចំណែកឯក្រុមប៉ូឡូញ ស្ថិតនៅពូលB ដែលមានក្រុមអ៊ីតាលី ប្រេស៊ីល អេស៊ិប ដោយឆ្លងកាត់៣ប្រកួត បានយកឈ្នះ២ប្រកួត ចាញ់មួយ។ ការចាញ់មួយប្រកួតនោះ គឺចាញ់ក្រុមប្រេស៊ិល។ បន្តដំណើរមកវគ្គ៨ក្រុម ប៉ូឡូញ ត្រូវជួបក្រុមស្លូវ៉ានៀ ពុះពារក្នុងការប្រកួតបួនសិតដ៏ក្ដៅគគុគ ប៉ូឡូញបានយកឈ្នះក្នុងលទ្ធផង ៣សិត ទល់មួយសិត ដណ្ដើមបានកៅអីឡើងមកវគ្គ៤ក្រុម។
ក្រុមអ៊ីតាលី ស្ថិតនៅពូលB ដែលមានក្រុមប៉ូឡូញ ប្រេស៊ិល អេហ្សិប ឆ្លងកាត់៣ប្រកួតក្នុងពូល អ៊ីតាលីឈ្នះទាំងបីប្រកួត។ ឡើងមកវគ្គ៨ក្រុម អ៊ីតាលីត្រូវជួបជាមួយក្រុមជប៉ុន អ៊ីតាលីសឹងតែអស់សង្ឃឹមទៅហើយ ដោយជប៉ុនបានយកឈ្នះពីរសិតដំបូង តែដោយការប្រឹងប្រែងក្នុងស្មារតីអ្នកកីឡា មិនអស់សង្ឃឹម អ៊ីតាលីបានព្យាយាមវាយបកយកឈ្នះបីសិតមកវិញ ដើម្បីបានកៅអីមកវគ្គ៤ក្រុមបន្តទៀត ដែលត្រូវជួបជាមួយម្ចាស់ផ្ទះបារាំង។
បារាំងជាម្ចាស់ផង ជាក្រុមការពារតំណែងជើងឯកផង ចាំផ្ដើមក្នុងពូលA ដែលមានក្រុមស្លូវ៉ានៀ ស៊ៀកប៊ី កាណាដា ដោយឆ្លងកាត់៣ប្រកួតក្នុងពូល បារាំងឈ្នះពីរចាញ់មួយ ដោយចាញ់ក្រុមស៊ៀកប៊ី ៣សិតទល់១សិត។ ឡើងមកវគ្គ៨ក្រុម បារាំងត្រូវជួបជាមួយក្រុមខ្លាំងអាល្លឺម៉ង តស៊ូលើទីលានអស់៥សិត បារាំងបានយកឈ្នះ ៣សិត ទល់និង២សិត ដើម្បីឡើងមកវគ្គ៤ក្រុម ដែលត្រូវជាជួបជាមួយអ៊ីតាលី នៅម៉ោង១យប់នេះ ម៉ោងកម្ពុជា។
តើប្រិយមិត្តគិតថាក្រុមមួយនឹងឡើងទៅដណ្ដើមមេដាយមាសនៃព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ?