ខ្សែបម្រើអាល្លឺម៉ង់ Marco Reus ត្រូវបានរាយការណ៍ថា ខិតកៀកក្នុងការចូលរួមក្លឹប LA Galaxy នៃលីគកំពូលអាមេរិក បន្ទាប់ពីគេបានចាកចេញពី Borussia Dortmund ក្រោយផុតកុងត្រានាដំណាច់រដូវកាលមុន។
Reus ត្រូវបានភ្ជាប់ទៅនឹងក្លឹបនៃក្របខណ្ឌ Major League Soccer ហើយពេលនេះគេត្រៀមខ្លួនក្នុងការចុះកុងត្រារយៈពេល១៨ខែ ជាមួយក្លឹប LA Galaxy នេះបើយោងតាមប្រភពពីអ្នកសារព័ត៌មាន Fabrizio Romano។
ការធ្វើតេស្ដសុខភាព អាចនឹងធ្វើឡើងនាពីរបីថ្ងៃបន្ទាប់ ហើយគេទំនងជាអាចចូលលេងក្នុងការប្រកួតនារដូវកាលនេះបានផងដែរ។ Reus នឹងចូលរួមបាល់ទាត់អាមេរិក ក្នុងនាមជាកីឡាករដ៏មានបទពិសោធមួយរូប។ គេជាប់ឈ្មោះជាកីឡាករប្រចាំរដូវកាលនៅ Bundesliga ៣លើក និងជាអ្នក assist គ្រាប់បាល់ច្រើនបំផុតក្នុងលីគ រដូវកាល ២០១៣-១៤។