Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mbappe អាចនឹងអង្គុយបម្រុង បើ Ancelotti ប្រើក្បួនចាស់ក្នុងប្រកួត UEFA Super Cup

ជំនួបប្រកួតទល់ Atalanta មិនត្រឹមតែជាឱកាសក្នុងការដណ្ដើមពានរង្វាន់នោះទេ ប៉ុន្ដែក៏ជាពេលវេលាដែលអ្នកគាំទ្រ Real Madrid ទន្ទឹងរង់ចាំ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធឆ្នើមចំណូលថ្មី Kylian Mbappe។

ក្រុមម្ចាស់ជើងឯក UEFA Champions League នឹងប្រកួត UEFA Super Cup ទល់ Atalanta ដែលជាជើងឯក UEFA Europa League នាថ្ងៃពុធសប្ដាហ៍នេះ ក្នុងកីឡដ្ឋានជាតិប៉ូឡូញ។

នេះអាចជាឱកាសសម្រាប់ អ្នកចាត់ការ Carlo Ancelotti ក្នុងការតាមស្មើកំណត់ត្រាឈ្នះពានជូន Real Madrid ១៤ពានដែលកាន់កាប់ដោយអតីតអ្នកចាត់ការ Miguel Munoz។

អ្នកចាត់ការជនជាតិអ៊ីតាលី ទំនងជាផ្ដល់សេចក្ដីទុកចិត្តដល់កីឡាករជម្រើស១១នាក់ ដែលជួយក្រុមឈ្នះជើងឯក UEFA Champions League រដូវកាលមុន សម្រាប់ការប្រកួត Super Cup នាថ្ងៃពុធនេះ។