Skip to content
ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្តទទួលពានរង្វាន់ ៤ បន្ថែម ពីស្ថាប័ន World Beer Awards  សម្រាប់ឆ្នាំ ២០២៤
    ទំព័រដើម  »  ផ្សេងៗ

ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្តទទួលពានរង្វាន់ ៤ បន្ថែម ពីស្ថាប័ន World Beer Awards  សម្រាប់ឆ្នាំ ២០២៤

នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាពសម្រាប់អតិថិជន ក៏ដូចជាផលិតផលរបស់កូនខ្មែរ ផលិតដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ស្រា​បៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ បន្តទទួលបានពានរង្វាន់ពិភពលោកដល់ទៅចំនួន ៤ បញ្ជាក់ពីគុណភាពល្អប្រណិតពីស្ថាប័នអន្តរជាតិ World Beer Awards សម្រាប់ឆ្នាំ ២០២៤ ។

  • ពានរង្វាន់ទី ១ គឺ ជយលាភីមាសស្រាបៀរទឹកខ្មៅ (Cambodia Gold Dark Beer Mild)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូបទៅលើរសជាតិ គុណភាព និងការរចនា។
  • ពានរង្វាន់ទី ២ គឺ ជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផលស្រាបៀរប្រភេទទឹកខ្មៅរបស់ប្រទេសកម្ពុជាតែមួយគត់​ ដែលទទួលស្គាល់ដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
  • ពានរង្វាន់ទី ៣ គឺ ជយលាភីស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោក (World’s Best Dark Beer)៖ ដោយបានដាក់ប្រកួតប្រជែងជាមួយផលិតផលស្រាបៀរប្រភេទទឹកខ្មៅរាប់រយម៉ាកសញ្ញាមកពីជុំវិញពិភពលោក ហើយត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
  • ពានរង្វាន់ទី ៤ គឺ ជយលាភីស្រាបៀរប្រណិតទឹកខ្មៅរសជាតិស្រទន់ (World’s Best Dark Beer Mild)៖ ជាប់ជាជយលាភីនៃកំពូលរសជាតិនៅក្នុងប្រភេទស្រាបៀរទឹកខ្មៅ ដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ថែមទាំងមានក្លិនឈ្ងុយពិសេស ខុសប្លែកពីស្រាបៀរទឹកខ្មៅទូទៅ។

ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាម្តងរួចទៅហើយ នៅក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards កាលពីឆ្នាំ ២០២២ សម្រាប់​ជយលាភី​មាស (Cambodia Gold Lager Dark) និង​ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស​ ហើយបន្តឈ្នះមេដាយមាសពីស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។

បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះបំពេញចំណូលចិត្តអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ ដែលផលិតផលទាំងពីរនេះ សុទ្ធសឹងទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងឈ្នះមេដាយជាបន្តបន្ទាប់ពីស្ថាប័ន World Beer Awards និង Monde Selection ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលរបស់ខ្លួនទាំង១៥ម៉ាកសញ្ញាដែលបានដាក់ឲ្យដំណើរការនៅទីផ្សារ។