Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Cristiano Ronaldo៖ “ប្រសិនបើខ្ញុំមានអារម្មណ៍ថា លែងបានរួមចំណែកជួយជម្រើសជាតិ ខ្ញុំនឹងចូលនិវត្តន៍”

តារាឆ្នើមនៃក្រុមបាល់ទាត់ជម្រើសជាតិណព័រទុយហ្កាល់ Cristiano Ronaldo បានទម្លាយឱ្យដឹងថា គេមិនទាន់មានគម្រោងក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឡើយទេ ប៉ុន្ដែការសម្រេចចិត្តព្យួរស្បែកជើងមិនមានអ្វីស្មុគស្មាញសម្រាប់រូបគេឡើយ ប្រសិនបើពេលវេលាមកដល់។

ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ មានគ្រាប់បាល់ និងបង្ហាញខ្លួនច្រើនប្រកួតបំផុតសម្រាប់ក្រុមជម្រើសជាតិបុរសជាងកីឡាករណាៗទាំងអស់ ដោយរកបាន១៣០គ្រាប់ ពីការបង្ហាញខ្លួន២១២ប្រកួត។

Ronaldo ស្ថិតនៅក្នុងបញ្ជីក្រុមព័រទុយហ្កាល់ ត្រៀមសម្រាប់ការប្រកួត UEFA Nations League ទល់ ក្រូអាត និងស្កុតឡែន នាខែកញ្ញានេះ ក្រោយពេលដែលជួបការខកចិត្តដោយសារលទ្ធផលមិនសមប្រកបក្នុង EURO 2024 ដោយ Ronaldo ពុំមានគ្រាប់បាល់នោះទេ ក្នុងព្រឹត្តិការណ៍នោះ។

ទោះបីជាមានមតិរិះគន់ច្រើនតែ ម្ចាស់ពាន Ballon d’Or ៥សម័យនៅតែមានការតាំងចិត្តខ្ពស់ ក្នុងការបន្ដជួយក្រុមជម្រើសជាតិរបស់ខ្លួន ហើយពុំមានគម្រោងក្នុងការចូលនិវត្តន៍នៅឡើយទេ។