ការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា តទល់ក្រុមបាល់ទាត់គុនខ្មែរក្រោមប្រធានបទ យើងរួមគ្នាបរិច្ចាគឈាម១០០០សាក់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីជាចលនាបំផុសស្មារតីក្នុងការចូលរួមបរិច្ចាគឈាមជួយដល់អ្នកត្រូវការឈាម។