ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ត្រូវបានសួរអំពីកីឡាករដែលគេចង់ឱ្យផ្លាស់ទៅ Barcelona នាទីផ្សាររដូវក្ដៅខាងមុខ ហើយជម្រើសរបស់គេមិនមែនតារាឆ្នើមប្រេស៊ីល Neymar Jr. នោះទេ។
ទោះបីជាកីឡាករក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញរូបនេះ ចាត់ទុក Neymar ជានិមិត្តរូបកាលនៅពីកុមារក៏ដោយ តែ Yamal មិនបានជ្រើសរើសយក កីឡាករវ័យ៣៣ឆ្នាំនោះទេ ចំពោះកីឡាករដែលគេចង់ឱ្យចូលរួម Barca នាទីផ្សាររដូវក្ដៅ ដោយអ្នកដែលគេចង់ឱ្យក្លាយជាមិត្តរួមក្រុមថ្មីនោះគឺ កីឡាករឆ្នើមវ័យក្មេងរបស់ Bayern Munich, Jamal Musiala។
ថ្លែងក្នុងសម្ភាសន៍របស់ Mundo Deportivo Yamal ត្រូវបានឱ្យជ្រើសរើសកីឡាករ៣រូប ដែលជំរុញទឹកចិត្តគេខ្លាំងបំផុត ដោយកីឡាករទាំង៣រូបនោះគឺ Musiala, Neymar និង Savinho។ ក្នុងចំណោមអ្នកទាំង៣នេះតើគេចង់បាននរណាមករួមក្រុមនាទីផ្សាររដូវក្ដៅខាងមុខ Yamal ឆ្លើយថា៖ “អ្នកចង់ឱ្យខ្ញុំនិយាយថា Neymar… ប៉ុន្ដែ ទេចម្លើយនោះគឺ Musiala ដែលកំពុងមានកុងត្រានៅ Bayern Munich”។