Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Alisson ចាត់ទុកប្រកួតទល់ PSG យប់មិញជាការលេងល្អបំផុតក្នុងជីវិតរបស់ខ្លួន

អ្នកចាំទី Alisson Becker របស់ក្រុម Liverpool បានសារភាពថា ការលេងរបស់គេទល់ Paris Saint-Germain កាលពីយប់មិញនេះ ជាការបង្ហាញសមត្ថភាពល្អបំផុតក្នុងអាជីពរបស់ខ្លួន។

Liverpool ទទួលបានជ័យជម្នះ ០-១ នៃការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នៅកីឡដ្ឋាន Parc des Princes ពីគ្រាប់បាល់របស់ខ្សែបម្រើ Harvey Elliott ក្នុងនាទីទី៨៦។

ប៉ុន្ដែ Alisson ត្រូវបានមើលឃើញថា ជាកីឡាករដែលលេងបានល្អបំផុតក្នុងប្រកួតនោះ ដោយអ្នកចាំទីប្រេស៊ីលសង្គ្រោះបាល់បាន៩លើក និងរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ ទោះបីជាកីឡាករក្រុម PSG បានដាក់សម្ពាធយ៉ាងខ្លាំងក៏ដោយ។

PSG បានបង្ហាញការលេងដ៏ល្អតាំងពីឆ្លងចូលឆ្នាំថ្មី ហើយមានក្ដីរំពឹងថាពួកគេអាចរក្សាបាននូវកំណត់ត្រាមិនបរាជ័យ២៣ប្រកួតមុនលេងទល់ Liverpool។ ពួកគេត្រួតត្រាការប្រកួត តាំងពីនាទីដំបូង និងបង្កើតឱកាសជាច្រើនតែមិនអាចរកគ្រាប់បាល់បាន៕