សង្វៀនគ្រុឌគុនខ្មែរ ត្រលប់មកវិញហើយហ្វេនៗ! ដឹងតែកក្រើកទឹកដីភ្នំពេញទៀតហើយ អ្នកគាំទ្រគ្រុឌគុនខ្មែរ ត្រៀមខ្លួនហើយឬនៅ កីឡាករកណ្តាប់ដៃដែក ធន់ ចាន់តាក់ កំពុងបើកចង្កូមខ្លាគ្រហឹម ចាំគូប្រកួតរបស់ខ្លួន ថាឱ្យលើសពី១ទឹកនោះទេ នេះជាសម្តីពិតរបស់កីឡាករ ធន់ ចាន់តាក់។ ថ្ងៃប្រកួតនេះ កីឡាការិនី អេ យ៉ានុត ភូថង ដែលទើបតែបញ្ចប់ភារកិច្ចនៅសហរដ្ឋអាមេរិក ក៏បានត្រៀមកម្លាំងរួចហើយ ថានឹងយកខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរនេះឱ្យបាន ដោយមិនបន្ធូរដៃដល់កីឡាការិនីមកពីអ៊ុយរ៉ាហ្កាយ ធេអអូផាណុ នោះឡើយ។ ក្នុងនោះក៏មានការប្រកួតឈុតថ្នាលផងដែរ ដូចជា រិទ្ធី គីងកុង ដែលបងប្អូនអ្នកគាំទ្របានស្គាល់រួចមក ក៏ជាកីឡាករតូចមួយដែលបានផ្តួលកីឡាករថៃ ហើយថ្ងៃនេះក៏ឡើងមកប៉ះជាមួយកីឡាករថៃទៀតហើយ មង្គុនភេក ឆ.ឆេមពាន គឺថាដឹងតែល្អមើលហើយ។
នេះជាការប្រកួតដ៏អស្ចារ្យមួយដែលអ្នកគាំទ្រគ្រុឌគុនខ្មែរ ចង់ឃើញ ក៏ទង្ទឹមរង់ចាំជាមួយផងដែរ លើកនេះសង្វៀនគ្រុឌគុនខ្មែរ លេងមួយទំហឹងតែម្តង សុទ្ធតែគូពិសេស ទាំងគូអន្តរជាតិ ទាំងគូថ្នាល គឺថាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះឡើយ។
កុំភ្លេចជួបជាមួយនឹងកីឡាករល្បីៗដែលនឹងមានវត្តមានលើឆាកប្រដាល់គ្រុឌគុនខ្មែរ!
ជួបគ្នាចាប់ពីម៉ោង ៦:៣០ នាទី ការប្រកួតនឹងធ្វើឡើងនៅទីតាំង៖ ដីឡូខាងត្បូងស្តុបទួលពង្រ ទល់មុខវត្តធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី26 និង 27 ខែមេសា ឆ្នាំ២០២៥ ៕













