កីឡាករកីឡាការិនីចំបាប់កម្ពុជា១២រូប បូករួមទាំងប្រតិភូ អាជ្ញាកណ្ដាលអន្តរជាតិ គ្រូបង្វឹក និងគ្រូជំនួយសរុប១៧រូបនឹងចូលរួមព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍២០២៥ នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែឧសភា។
សម្រាប់សមាសភាពដឹកនាំមានកញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាល គ្រូជំនួយជម្រើសជាតិ និងអ្នកនាង ចូវ សុធារ៉ា គ្រូជំនួយជម្រើសជាតិ។
ការប្រកួតនេះជាឱកាសសំខាន់មួយសម្រាប់កីឡាករកីឡាការនីចំបាប់ខ្មែរដើម្បីសាកល្បងសមត្ថភាព និងកំណត់ចំណុចគួរកែលម្អ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថៃ ក្នុងពេលខាងមុខ។
ទាក់ទងនឹងការធ្វើដំណើរទទួលបានការឧបត្ថម្ភពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ៕