លោកតាវ័យ១០៥ឆ្នាំពីអ្នកដាំទុរេន និងកៅស៊ូទៅជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាវ័យចាស់

Neak Tola
89 មើល
0 នាទីអាន
- Advertisement -

លោកតា Sawang Janpram ស្ថិតក្នុងវ័យ​១០៥ឆ្នាំ គឺជាអត្តពលិកចាស់​ជាងគេបំផុត​ក្នុងព្រឹត្តិការណ៍កីឡាវ័យចាស់ World Master Games 2025 នៅតៃវ៉ាន់ ថ្មីៗនេះ។

បុរសជនជាតិថៃបានឈ្នះមេដាយមាសដល់ទៅ៤គ្រឿង គឺលើវិញ្ញាសាចោលដុំដែក ចោលថាស ចោលលំពែង និងរត់ប្រណាំង១០០ម៉ែត្រ។

បើតាមប្រភពពីសារព័ត៌មានផ្សេងៗ លោក Sawang ធ្លាប់ជានាយកសាលានៅខេត្តរយ៉ង ហើយលោកបានចាប់ផ្ដើមលេងកីឡាក្នុងវ័យ៩០ឆ្នាំ។ លោកថា ៣ឬ៤ថ្ងៃក្នុងមួយសប្ដាហ៍ លោកដើរហាត់ប្រាណតាមឆ្នេរខ្សាច់ជាមួយកូនស្រីអាយុ៧៣ឆ្នាំ ដែលកូនស្រីរបស់លោកក៏ចូលប្រកួតកីឡាវ័យចាស់ហ្នឹងដែរ ហើយឈ្នះមេដាយទៀតផង។ ពេលខ្លះវិញ លោករត់ និង ដើរ ហើយចោលលំពែង។ ក្រៅពីហ្នឹង លោកដើរទៅផ្សារ ដូចជាលក្ខណៈហាត់ប្រាណដែរ។

មុនក្លាយជាអ្នកកីឡាមួយរូបបែបនេះ លោកក៏ធ្លាប់ធ្វើជាអ្នកចម្ការដែរ ដោយដាំទុរេន និងកៅស៊ូ តែឥឡូវលោកផ្ដោតសំខាន់លើការលេងកីឡា។ លោកអះអាងថា​ ការលេងកីឡាធ្វើឱ្យជីវិតមានភាពប្រសើរ ហើយពេល​ជួបជុំគ្នាលោកក៏ហាត់ប្រាណដែរ ពោលមិនចង់ឱ្យក្លាយជាមនុស្សដែលមានតែជំងឺជាប់ខ្លួន ដេកលើគ្រែទេ។

សម្រាប់ការចូលរួមការប្រកួត World Master Games ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានវត្តមានមិនសូវដាច់ទេ ហើយបានឈ្នះមេដាយជាហូរហែ។