លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា ប្រាប់ថា ព្រឹត្តិការណ៍ប្រណាំម៉ូតូត្រៃដណ្តើមជើងឯកពានរង្វាន់ENEOS Champions ship 2026 គ្រោងនឹងរៀបចំការប្រណាំងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ដល់២៩ ខែ កុម្ភៈ ឆ្នាំ២០២៦ក្រោយខកខានការប្រណាំងនាពេលកន្លងមក។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍ខាងលើ បានរំលេចថា ព្រឹត្តិការណ៍ប្រណាំងប្រចាំឆ្នាំ២០២៦នេះមិនខុសពីការប្រណាំងលើកមុនៗឡើយ ពោលការរៀបចំមានលក្ខណៈធំដដែលហើយ ក៏មានកីឡាករបរទេសល្បីៗជាច្រើនរូបបានចូលរួមផងដែរ។
លោកថា ទោះបីព្រឹត្តិការណ៍ប្រណាំងឆ្នាំនេះមានការខ្វះខាត់នូវអ្នកឧបត្ថម្ភគាំទ្រ និងអ្នកឧបត្ថម្ភគាំទ្រដែលធ្លាប់តែឧបត្ថម្ភមិនបានចូលរួមជាថ្មីក៏ដោយក៏លោកក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងនូវតែព្យាយាមគៀងគងរកកាឧបត្តម្ភនានាជួយធ្វើកម្មវិធីជួយឱ្យដំណើរការប្រណាំងបានប្រព្រឹត្តិទៅជាធម្មតាតាមការគ្រោងទុក។ អ្វីដែលជំរុញឱ្យលោកនូវតែជម្នះរៀបចំការប្រណាំងនេះ គឺមានគោលបំណងរួមចំណែក ដើម្បីអោយកីឡាករកម្ពុជាបានចូលរួមប្រកួតប្រជែងដកស្រងបទពិសោធន៍ ក៏ដូចជាវាស់ស្ទង់នូវសមត្តភាពរវាងកីឡាករក្នុងស្រុកនិងកីឡាករជនជាតិមកពីក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា កីឡាករកីឡាការិនីដែលស្នេហាវិស័យប្រណាំងម៉ូតូត្រៃមានបំណងចង់ចូលរួមប្រណាំងអាចទំនាក់ទំនងចុះឈ្មោះចូលរួមប្រកួតបានចាប់ពីថ្ងៃជូនតំណងនេះតទៅ៕
