ការប្រកួតកីឡាបាល់ទះ ពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី៣ រដូវកាល២០២៦នេះគ្រោងនឹងដំណើរការជាផ្លូវការពីចាប់ពីថ្ងៃទី១៦ ខែឧសភាតទៅជាមួយនឹងការបង្កើនប្រាក់រង្វាន់រហូតដល់ជាង ១០០លានរៀល ខណៈក្លឹបនីមួយៗអាចចុះឈ្មោះកីឡាករបរទេសបានសរុប ៧នាក់ ហើយកីឡាករបរទេសអាចលេងលើទីលានបាន៣នាក់។
