កីឡាករឆ្នើមកម្ពុជា ឃឿន ប៊ុនលាង ប្ដេជ្ញាយកឱ្យមេដាយកាន់តែច្រើនថែមទៀតពីព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ក្នុងខែសីហា ខាងមុខ។
ម្ចាស់ខ្សែក្រវាត់ខ្មៅ៣ដាន់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈ សម្រាប់ការផ្ដល់ឱកាស និងជួយឧបត្ថម្ភជ្រោមជ្រែង ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ដ៏ធំនេះ៕
