ក្រុមកីឡាកម្ពុជាអំពាវនាវសូមកម្លាំងចិត្តបន្ថែម ក្រោយប្រជែងបានមេដាយ៣គ្រឿងនៅកីឡាអាស៊ី

0 នាទីអាន

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ដំណើរការនៃការចូលរួមរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ទាំងពិធីបើកផ្លូវការ និងការប្រកួតលើទីលាន គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ។

​ក្នុងបេសកកម្មប្រវត្តិសាស្ត្រនេះ គណៈប្រតិភូកម្ពុជា ទទួលបានការដឹកនាំ និងលើកទឹកចិត្តផ្ទាល់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានអញ្ជើញទៅអមដំណើរ និងផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជាដល់ទីលានប្រកួត។