កីឡាករឆ្នើម ឃួន អាម៉ី ដែលមានឈ្មោះក្នុងកីឡាអេឡិចត្រូនិក ថា Xingg រំឭកថា ធ្លាប់មានប្រវត្តិជាជាងមាស ដោយរៀនធ្វើតាមបងប្រុស មុនចូលប្រលូកកីឡាអេឡិចត្រូនិក។
ដៃ Gold Lane ក្រុម Valhalla ថ្លែងថា ដំបូងឡើយការលេងកីឡាអេឡិចត្រូនិកធ្វើឡើងលក្ខណៈសប្បាយៗជាមួយមិត្តភក្ដិ និងធ្លាប់ប្រកួតកម្មវិធីតូចៗ។ ក្រោយមក គេបានសម្រេចចិត្តឈានចូលកម្រិតអាជីព ព្រោះមើលឃើញឱកាសច្រើន និងមានប្រាក់បៀវត្សរ៍សមរមថែមទៀត។
សម្រាប់ការលេងកីឡាអេឡិចត្រូនិកនេះ ដំបូងឡើយ Xing មិនទទួលបានការគាំទ្រពីឪពុកទេ តែនៅពេលគេបានជាប់ជម្រើសជាតិប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ទើបលោកចាប់ផ្ដើមគាំទ្រវិញ។
Xingg ផ្ដើមអាជីពកីឡា Esports អំឡុងឆ្នាំ២០២៣ ដោយលេងឱ្យក្រុម CFU ដល់ឆ្នាំ២០២៦ ក៏បានចូលរួមជាមួយ Valhalla៕
