Skip to content
Barcelona ជួប Real Sociedad វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spanish Super Cup យប់នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Barcelona ជួប Real Sociedad វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spanish Super Cup យប់នេះ

ការប្រកួត Supercopa de España ឬ Spanish Super Cup រដូវកាល២០២០-២១ ដែលមាន៤ក្រុមចូលរួម មានដូចជា ក្រុមការពារជើងឯក La Liga រដូវកាល ២០១៩-២០ ក្រុមរងជើងឯក Barcelona រួមជាមួយក្រុមដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey រដូវកាលមុន គឺ Athletic Bilbao និង Real Sociedad។

ការប្រកួតនេះត្រូវបានត្រៀមរៀបចំឡើងនៅ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប៉ុន្ដែគម្រោងត្រូវបានផ្លាស់ប្ដូរ ដោយការប្រកួតប្ដូរមករៀបចំនៅអេស្ប៉ាញវិញ ដើម្បីបង្ការការរាលដាលនៃជំងឺកូវីដ១៩។

ផ្អែកលើហេតុផលស្រដៀងគ្នានេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey 2019-20 ដែលដំបូងឡើយត្រូវប្រកួតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ត្រូវបានលើកពេល ដោយសារពេលនោះការប្រកួតបាល់ទាត់ទាំងអស់បានផ្អាកដោយសារជំងឺរាតត្បាតសកល ហើយលើកទៅធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១វិញ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង Real Sociedad និង Barcelona នឹងធ្វើឡើងនារាត្រីនេះ​ វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត នៅទីក្រុង Cordoba ហើយមួយគូទៀតរវាង ក្រុមការពារជើងឯក Real Madrid និង Athletic Bilbao នឹងប្រកួតនៅរាត្រីថ្ងៃស្អែកនៅទីក្រុង Malaga ហើយវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅទីក្រុង Seville នាថ្ងៃទី១៧ ខែមករា ខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួត Super Cup បានផ្លាស់ប្ដូរពី២ក្រុម ដែលប្រកួតពីរជើងនៅវគ្គផ្ដាច់ព្រ័ត្រ មកជា៤ក្រុមដែលលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែមួយជើង ដែលអ្នកឈ្នះឡើងទៅប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រ៕