ក្រុមអង់គ្លេស Manchester United, Arsenal និង Tottenham Hotspur បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ខណៈ Leicester City បានធ្លាក់ចេញពីការប្រកួត ពានលំដាប់ទី២នៅអឺរ៉ុបមួយនេះក្រោមថ្វីជើងក្រុមឆេក Slavia Prague កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
Man Utd ឈ្នះ Real Sociedad សរុបទាំងពីរជើង ១-០ ខណៈ Arsenal ឈ្នះ Benfica សរុប ៤-៣។ រីឯក្រុមមាន់ខ្នាយមាស Tottenham បានបំបាក់ក្រុមអូទ្រីស Wolfsberger យ៉ាងចាស់ដៃក្នុងលទ្ធផលសរុប ៨-១។

ចំណែក Leicester City វិញបានធ្លាក់ត្រឹមវគ្គ៣២ក្រុម Europa League ក្រោយចាញ់ក្រុម Slavia Prague នៅទឹកដី King Power ០-២។ កាលប្រកួតជើងទី១នៅទឹកដីរបស់ក្រុមឆេក ពួកគេបញ្ចប់ក្នុងលទ្ធផល ០-០។ ក្រុមដែលឡើងវគ្គ១៦ក្រុមចុងក្រោយ Europa League មានដូចជា៖
- Tottenham
- Dynamo Kiev
- Manchester United
- Arsenal
- AC Milan
- Rangers
- Slavia Prague
- Villarreal
- Roma
- Dinamo Zagreb
- Young Boys
- Molde
- Granada
- Shakhtar Donetsk
- Ajax
- Olympiakos
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ Euopa League នឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ម៉ោង១៖០០រសៀលនៅប្រទេសស្វីស (ម៉ោង៧៖០០ល្ងាចនៅកម្ពុជា)៕