បាង កាយ៉ាក ចង់សម្រាកពីសង្វៀនមួយរយៈ ស្ដារសុខភាពឡើងវិញ

Sophana Pen
17 មើល
0 នាទីអាន
- Advertisement -

អ្នក​ស្នងគុនខ្មែរ​មក​ពី​ដែន​ដី​សមុទ្រខេត្តកោះកុង បាង កាយ៉ាក បាន​បង្ហើប​​ថា​គ្រោង​នឹង​ដក​ខ្លួន​ពី​សង្វៀន​មួយ​រយៈ​​ដើម្បី​ ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​ មើល​ថែទាំ​សុខភាព​ឡើង​វិញ។ កូន​សិស្ស​លោក អេ ភូថង ឲ្យ​ក្រុមកាងារ AMS Sports ដឹង​ថា មួយ​រយៈចុង​ក្រោយ​នេះ រូប​គេ​មាន​បញ្ហាសុខភាព​ជា​បន្ត​បន្ទាប់ រួម​នឹងបញ្ហា​កដៃ​ទាំង​សង​ខាង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​មួយ​កម្រិតធំ​ដល់ សមត្ថភាព​របស់​ខ្លួន គឺ​មិន​អាច​ហ្វឹកហាត់​បាន​ពេញ និង​ប្រកួត​បាន​ល្អ​ ជា​ដើម​។

បាង កាយ៉ាក នៅមាន​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​ដៃ គឺ​ការប្រឈម​មុខ​ជាមួយ លៀប រដ្ឋា ក្នុងវគ្គ​ចាញ់​ធ្លាក់​​កម្មវិធី King of Fighter ដែលនឹង​ឈាម​មក​ដល់​នៅ​​ប្រមាណ​២​សប្ដាហ៍​ទៀត។ រូប​គេ​អាច​នឹង​ដក​ឃ្លារ​ពី​សង្វៀន បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការ​នេះ ដើម្បីបំប៉ន​សុខភាព​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។