ជំនួបជើងទី១ Borussia Dortmund ៣-២ Lazio, Porto ២-១ Juventus
ខ្សែប្រយុទ្ធឆ្នើម និងជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យ Dortmund កីឡាករ Erling Haaland អាចជាសះស្បើយពីរបួសទាន់ការប្រកួតនេះ បើតាមការបញ្ជាក់របស់គ្រូបង្វឹក Edin Terzic។ ប៉ុន្ដែដៃគូរបស់គេគឺ Jadon Sancho នឹងអវត្តមានពីទីលានប្រកួតច្រើនសប្ដាហ៍។
ដោយឡែកនៅក្រុម Sevilla ខ្សែការពារ Aleix Vidal នឹងខកខានការប្រកួតនេះ ដោយសារបញ្ហារបួសសរសៃរពួរ ប៉ុន្ដែខ្សែការពារ Jules Kounde និង Yassine Bounou អាចជាសះស្បើយទល់នឹង Dortmund បន្ទាប់ពីទទួលរងការប៉ះទង្គិច ក្នុងការប្រកួតទល់នឹង Elche។
ស្ថិតិមុនការប្រកួតគូមួយនេះ
- ការប្រកួតក្នុងទឹកដីរបស់ Borussia Dortmund កន្លងមកតែម្ដងគត់ទល់នឹង Sevilla គឺនៅរដូវកាល ២០១០-១១ ក្នុងជំនួប Europa League វគ្គចែកពូល ដោយបរាជ័យ ១-០។
- Sevilla បរាជ័យ៣លើកក្នុងចំណោម៤ប្រកួតចុងក្រោយនៅ Champinos League ទល់នឹងក្រុមមកពីអាល្លឺម៉ង់ ខណៈជ័យជម្នះម្ដងដែលពួកគេទទួលបានគឺក្នុងការប្រកួតជ័យជម្នះ ៣-០ លើក Borussia Monchengladbach ក្នុងខែកញ្ញា ឆ្នាំ២០១៥។
- Sevilla មិនធ្លាប់ឆ្លងវគ្គ knock out(ចាញ់ធ្លាក់) នៅ European Cup ឬ UEFA Champions League នោះទេ បន្ទាប់ពីបរាជ័យក្នុងប្រកួតជើងទី១។ ប៉ុន្ដែយើងនឹងរង់ចាំមើលថា ពួកគេនឹងបន្ដការធ្លាក់ដូចកន្លងមក ឬកែប្រែប្រវត្តិសាស្ដ្ររបស់ខ្លួន។
រីឯមួយគូទៀតរវាង Juventus និង Porto វិញ ក្រុមម្ចាស់ផ្ទះ Juventus នឹងមិនមានវត្តមានកីឡាករ Giorgio Chiellini និង Paulo Dybala នោះទេ ដោយសារពួកគេមិនទាន់ជាសះស្បើយពីរបួស ខណៈខ្សែការពារវ័យក្មេង Matthijs de Ligt ក៏មិនប្រាកដថាអាចចូលលេងវិញបាននៅឡើយទេ។
ដោយឡែកក្រុម Porto ត្រូវបានរំពឹងនឹងគ្មានវត្តមានកីឡាករ Chancel Mbemba ខណៈ Ivan Marcano ក៏មិនប្រាកដថាអាចលេងបានផងដែរ។
ស្ថិតិ មុនការប្រកួតមួយគូនេះ
- Juventus ទទួលជ័យជម្នះពីរលើកចុងក្រោយនៅទឹកដីរបស់ខ្លួនទល់ Porto ដោយឈ្នះ ៣-១ កាលពីខែតុលាឆ្នាំ២០០១ និងឈ្នះ ១-០ នៅខែមីនា ឆ្នាំ២០១៧។
- ប៉ុន្ដែក្រុមដែលមានរហស្សនាមថា សេះបង្កង់ ត្រូវបានទម្លាក់ចេញពីវគ្គ knock out Champions League ៥លើក ក្នុងចំណោម៦លើកចុងក្រោយ នៅពេលបរាជ័យជើងទី១ លើកលែងកាលជួប Atletico Madrid រដូវកាល ២០១៨-១៩ វគ្គ១៦ក្រុមចុងក្រោយ ដោយកាលនោះ ពួកគេបរាជ័យជើងទី១ ដោយលទ្ធផល ០-២ ប៉ុន្ដឈ្នះ ៣-០ នៅជើងទី២៕