ឆ្លងកាត់ ការតស៊ូក្នុងជីវិតឡើងសង្វៀនជិត២០ឆ្នាំ អតីតអ្នកប្រដាល់ចិត្តធន់ សរ សី ថាលោក មិនអាចមានលទ្ធភាព ជួយសម្រាលជីវភាពក្រុមគ្រួសាររបស់លោក ឲ្យបានធូរស្រាលដូចកីឡាករល្បីៗនាជំនាន់នេះ បានទេ។ អ្នកប្រដាល់មានប្រភពពីស្រុកមុខកំពូល ខេត្តកណ្ដាល មិនដែលស្ដាយក្រោយឡើងចំពោះការចំណាយ ជីវិតលោកជិត២ទសវត្សរ៍ ក្នុងអាជីពនេះ។ ប៉ុន្តែ អីតកីឡាករដែលធ្លាប់វាយទាំង គុនខ្មែរ និង MMA រូបនេះ បង្ហើបថាលោក នៅតែដេកតូចចិត្ត និងការគ្មានឱកាសក្លាយខ្លួនជាអាជ្ញាកណ្ដាល ចៅក្រម គុនខ្មែរដើម្បីទ្រង់ជីវភាពលោក បើទោះជាលោក ធ្លាប់តស៊ូ និងកសាងកេរ្តិ៍ឈ្មោះ ទាំងលើសង្វៀនក្នុងស្រុក និងក្រៅស្រុក ក្នុងវិស័យនេះក្ដី។
សរ សី នៅតែលួចតូចចិត្តគ្មានសំណាងធ្វើជា អាជ្ញាកណ្ដាលគុនខ្មែរ

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។