ការ​ប្រកួតរបស់ ពៅ ស័ក្តិសិទ្ធ នៅជប៉ុន​ លើកពេលដោយសារតែហេតុផលមួយ

Sophana Pen
22 មើល
0 នាទីអាន
- Advertisement -

ការប្រកួត​ប្រដាល់​សេរីលក្ខណៈ K-1 នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​មាន​អ្នក​លេង​គុនខ្មែរ​ជើង​ចាស់ ពៅ ស័ក្តិសិទ្ធ ត្រៀម​ជួប​តទល់ ជើង​ខ្លាំងម្ចាស់​ផ្ទះ​​មួយ​ប្រកួត​ដែរនោះ បាន​សម្រេចលើកពេល​ប្រកួត​ហើយ ដោយសារ​តែ​​ស្ថានភាព​នៃ​វិបត្តិ កូវីដ នៅទីនោះ​មិនអាច​ឲ្យ​ ក្រុមកាងារ​ដំណើការ​ទៅ​តាម គម្រោង​បាន​នោះទេ។

ព័ត៌មាន​ជំហាន​បឋម​ដែល​ក្រុម​កាងារ​ AMS Sports ទទួល​បាន​គឺ កម្មវិធី​ដែល​ត្រៀម​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី​២២​ឧសភា មួយនេះ ត្រូវ​ពន្យារ​ទៅ​ ខែ មិថុនា វិញ ហើយ​ក៏​គេ​មិន​អាចទុកចិត្ត​ថា​នឹង​អាច​ធ្វើ​តាម​កាលបរិច្ឆេទ​ដែល​កំណត់​ជា​ថ្មីទាំងស្រុង​នោះឡើយ ប្រសិន​មានការ​ប្រែប្រួល​គួរឲ្យ​បាម្ភបែបណា​ជា​ថ្មីទៀត នៃ​វិបត្តិកូវីដ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។