ខាំ ខ្លានាង ធ្វើឲ្យអ្នកគាំទ្រឆ្ងល់រឿងលេចមុខញឹកក្នុងក្រុម Kickboxing

Sophana Pen
24 មើល
0 នាទីអាន
- Advertisement -

កីឡាករមុតស្រួចទម្ងន់ស្រាល ខាំ ខ្លានាង បានបង្ករឲ្យក្រុមអ្នកគាំទ្រគុនខ្មែរងឿងឆ្ងល់មិនតិចឡើយ ដោយការចោទសំនួរថា ថាតើរូបគេ បានប្ដូរមកនៅក្រុម Kickboxing ដើម្បីត្រៀមស៊ីហ្គេម វិញរឺក៏បែបណា។ វាមិនមែនរឿងចម្លែងកទេ ដែលក្រុមអ្នកគាំទ្រកើតមន្ទិល បន្ទាប់ពីកីឡាករចិត្តស៊ូពូកែសឿងរូបនេះ តែងតែបង្ហាញមុខជារឿយៗ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយ ជាមួយក្រុម Kickboxing ខណៈនៅឯក្រុមជម្រើសជាតិគុនខ្មែរឯណោះ ខ្លានាង នឹងមិនមានឱកាសទៅស៊ីហ្គេមឆ្នាំនេះដែរ ដោយសារមិនមានការដាក់បញ្ចូលទម្ងន់ ៥១គីឡូក្រាម។ កូនសិស្សលោក បឺត ខាំ និង បឺត សំខាន់ មានត្រឹមកូតាហ្វឹកហាត់ប៉ុណ្ណោះក្នុងក្រុមជម្រើសជាតិគុនខ្មែរ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។