Tag: ការប្រកួតបាល់ទាត់សប្បុរសធម៌

ការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សិង្ហបុរីហុចផលចំណេញ៣ធំៗមកក្នុងស្រុក

កាលពីចុងសប្តាហ៍កន្លងទៅនេះមាននៅកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយរវាងក្រុមបុគ្គលិក និងអតីតបុគ្គលិកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងក្រុមបុគ្គលិកអាកាសចរមកពីប្រទេសសិង្ហបុរីដែលបានប្រព្រឹត្តឡើងនៅក្នុងបរិវេណកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ។ ក្នុងនោះលោក ឯម ស៊ីដា អ្នកតំណាងក្រុមកីឡាករអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបានលើកឡើងអំពីគោលបំណង៣ធំៗរបស់កម្មវិធីគឺក្នុងន័យរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា ការរៃអង្គាសប្រាក់យកទៅជួយតាមមណ្ឌលកុមារកំព្រា និងក៏ជាការរួមចំណែកបង្កើននៅចរន្តទេសចរណ៍ក្នុងស្រុកមួយផ្នែកផងដែរ។ បុរសវ័យ៣៥ឆ្នាំបន្តទៀតថាសម្រាប់លោកក៏ដូចជាសមាជិកទាំងអស់នឹងបន្តរក្សានៅកម្មវិធីការប្រកួតបាល់ទាត់នេះឱ្យបានជារៀងរាល់ឆ្នាំ ហើយធ្វើយ៉ាងណាត្រូវតែផ្សាភ្ជាប់រូបភាពនៃការលេងកីឡាមួយនេះជាមួយនឹងការងារសង្គម។…

sok sovanpanha