គ្រូជម្រើសជាតិសេះកម្ពុជា ៖ ឱកាសធ្វើម្ចាស់ផ្ទះ FEI SEA Youth Cup នៅទឹកដីកម្ពុជាគឺជាសញ្ញាណវិជ្ជមានថ្មីសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ
ជាលើកដំបូងរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (FEI SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា…
ទម្លាប់មិនផឹកភេសជ្ជៈកំប៉ុង ជួយយុវជន លី សាន្ត មានការលូតលាស់ និងសុខភាពល្អ
យុវជន លី សាន្ត សមាជិកក្រុមបាល់ទាត់សាលាអន្តរជាតិ អេស អាយ អេស ដែលជាក្រុមចំណូលថ្មីសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ បានលើកឡើងក្នុងការសួរនាំរបស់ AMS Sports ជុំវិញការលេងក្នុងពានរង្វាន់មួយនេះដោយរូបគេបានថាខ្លួនពិតជាសប្បាយរីករាយជាខ្លាំងដែលសាលាដាក់ពាក្យចូលរួម…
អ្នកគ្រប់គ្រងក្រុមសាលាអន្តរជាតិ អេស អាយ អេស បង្ហាញជំហរចូលរួមពានរង្វាន់ជើងឯកវិទ្យាល័យរយៈពេលវែង
លោក ង៉ែត ច័ន្ទវាស្នា អនុប្រធានផ្នែកចំណេះទូទៅភាសាខ្មែរ និងក៏ជាអ្នកគ្រប់គ្រងទូទៅសម្រាប់ក្រុមបាល់ទាត់នៃសាលាអន្តរជាតិ អេស អាយ អេស បានលើកឡើងជុំវិញហេតុផលខ្លះៗដែលបណ្តាលចិត្តឱ្យសាលារបស់លោកមកចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលថ្មីនេះ ក៏ព្រោះតែថ្នាក់ដឹកនាំសាលាផ្ទាល់ចង់លើកកម្ពស់វិស័យកីឡាឱ្យកាន់តែផុសផល ពិេសសការបញ្ចៀសសិស្សានុសិស្សយកពេលទំនេរពីការសិក្សាធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម។ លោកបន្តថាថ្វីបើសមាសភាពក្រុមកីឡាករលោកនៅមានកម្រិតក៏ពិតមែន…
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាវាយតម្លៃខ្ពស់កម្រិតកីឡាការិនី ក្រោយចប់លីគនារីរដូលកាលទី២
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាលើកឡើងក្រោយបិទបញ្ចប់ការប្រកួតលីគនារី Queen Legends រដូវកាលទី២ វិញ្ញាសា Mobile Legend Bang…
គ្រូជំនួយវិទ្យាល័យពងទឹកវត្តមានក្នុងពានរង្វាន់ជើងឯកវិទ្យាល័យគឺជាមុខមាត់មួយសម្រាប់ខណ្ឌដង្កោ
យុវជន វន ដារ៉ា គ្រូជំនួយវិទ្យាល័យពងទឹកបានលើកឡើងពីអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលក្រុមវិទ្យាល័យខ្លួនបន្តមានវត្តមានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥នេះ។ ដោយគ្រូវ័យ២០ឆ្នាំបន្តថាពានរង្វាន់កម្រិតវិទ្យាល័យមួយនេះពិតជាមានសារៈសំខាន់ដែលបានបណ្តុះ និងជំរុញទឹកចិត្តយុវជនក្នុងវិទ្យាល័យពងទឹកចង់ចូលលេងពានលក្ខណៈស្តង់ដាបែបនេះ។ គ្រូជំនួយមានមូលដ្ឋានក្នុងខណ្ឌដង្កោរូបនេះថាពិតជារឿងមោទនភាពមួយតំណាងមុខមាត់សម្រាប់ខណ្ឌដង្កោរបស់ទាំងមូល ពីព្រោះមានតែវិទ្យាល័យពងទឹកមួយប៉ុណ្ណោះដែលមានវត្តមានក្នុងពានមួយនេះ។ បន្ថែមពីនេះ អតីតកីឡាករក្រុមវិទ្យាល័យពងទឹករូបនេះក៏បាននិយាយខ្លះៗពាក់ព័ន្ធចំណាត់ការនៃការជ្រើសរើសកីឡាកររបស់វិទ្យាល័យសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះផងដែរ៕
សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបន្ថែមវិញ្ញាសាថ្មី បង្កើនកម្រិតកម្ពស់លោត ត្រៀមព្រឹត្តិការណ៍ធំចុងឆ្នាំ
លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងនាការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារ និង Derby ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ថារយៈពេល២ថ្ងៃនេះ គឺកីឡាករ កីឡាការិនីពិតជាធ្វើបានល្អ បើប្រៀបធៀបនឹងការប្រកួតមុនៗ ដោយសារតែពួកគាត់ទទួលបានការបង្វឹកដោយផ្ទាល់ពីគ្រូបង្វឹកមកពីក្រៅប្រទេស…
ចោលការងារក្នុងម៉ាស៊ីនត្រជាក់កញ្ញា ស្រ៊ន ស្រីពេជ្រ ដើរតាមបេះដូងធ្វើគ្រូហាត់ប្រាណរកចំណូលបានលើសមុន២ដង
កញ្ញា ស្រ៊ន ស្រីពេជ្រ ជាគ្រូហាត់ប្រាណម្នាក់បាននិយាយថាមុនខ្លួនប្រឡូកក្នុងវិស័យមួយនេះដូចបច្ចុប្បន្នគឺកើតចេញពីការស្រឡាញ់ក្នុងវិស័យហាត់ប្រាណ បូកផ្សំបានការជំរុញទឹកចិត្តពីមនុស្សជុំវិញខ្លួនផង ទើបក្លាយជា Trainer ដូចសព្វថ្ងៃ។ គ្រូបង្ហាត់វ័យ២៥ឆ្នាំរូបនេះបន្តថាខ្លួនសម្រេចចិត្តប្តូរពីការងារចាស់ដែលជាបុគ្គលិកផ្នែកលក់ មកជាគ្រូហាត់ប្រាណនេះពិតជាត្រឹមត្រូវ ដោយសារការងារជាគ្រូបង្ហាត់នេះខ្លួនថាមានភាពឯករាជ្យ ពិសេសមួយទៀតនោះគឺការរកចំណូលបានប្រសើរជាងការងារចាស់គុណនឹងពីរឯណោះ។…
ក្លិប អាយអេសអាយ ដង្កោសែនជ័យ បន្ថែមដៃគូសហការ២ទៀត ដើម្បីពង្រឹងនិងពង្រីកវិសាលភាពមជ្ឈមណ្ឌលហ្វឹកហាត់របស់ខ្លួន
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ កាលពីពេលថ្មីៗបានរៀបចំពិធីចុះហត្ថលេខាលើភាពសហការជាដៃគូឧបត្ថម្ភ ២ក្រុមហ៊ុនបន្ថែមទៀត រួមមានក្រុមហ៊ុន ISI PARK និង ISI Building Solutions…
ចាំជាង២ឆ្នាំ ខ្សែការពារវិ. ច្បារអំពៅ វណ្ណៈ វិសិទ្ធ ថាខ្លួនពិតជាអន្ទះសាលេងពានជើងឯកវិទ្យាល័យ
ពានរង្វាន់ជើងឯកវិទ្យាល័យគិតមកដល់ឆ្នាំនេះប្រារព្ធឡើងបាន ៥រដូវកាលមកហើយ និងក៏ជាទីដែលផលិតបានសមាសភាពកីឡាករយុវជនឆ្នើមៗជាច្រើនរូបផងដែរ យ៉ាងណាមិញសម្រាប់យុវជន វណ្ណៈ វិសិទ្ធ ខ្សែការពារកណ្តាលក្រុមវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ នេះទើបជាលើកទី១ប៉ុណ្ណោះក្នុងការប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះ។ ឆ្លើយប្រាប់មកក្រុមការងារ AMS…
លោក សុខ ម៉ុងដារ៉ា ៖ រូបមន្តថ្មីនៃពានបាល់ទាត់ជើងឯកវិទ្យាល័យ២០២៥កាន់តែល្អលើសមុនសម្រាប់បាល់ទាត់
លោក សុខ ម៉ុងដារ៉ា គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ឆ្លៀតពេលកំពុងដឹកនាំកូនក្រុមប្រកួតមិត្តភាពត្រៀមសម្រាប់រដូវកាលថ្មីជើងឯកវិទ្យាល័យរដូវកាលទី៥ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាវិទ្យាល័យដែលតែងតែចូលរួមក្នុងសកម្មភាពពានរង្វាន់កម្រិតវិទ្យាល័យនេះជុំវិញលក្ខខណ្ឌថ្មីៗដែលគណៈកម្មការបានកំណត់លើកនេះថាពិតជារឿងដ៏ល្អមួយ ពិេសសការអនុញ្ញាតិឱ្យតាមវិទ្យាល័យទាំងអស់អាចចុះឈ្មោះកីឡាករយុវជនមកពីក្រុមអាជីព៥នាក់ ដែលលោកមើលឃើញថាជាផលវិជ្ជមានមួយក្នុងការសម្រួលដល់ការនាំលេងក្រុមទាំងមូល។ ជាមួយគ្នានេះ លោកក៏សាទរសម្រាប់រូបមន្តថ្មីនៃការប្រកួតរដូវកាលនេះ…
អតីតអ្នកចាំទីវិ. ជ័យវរ្ម័នទី៧ ម្នាក់និយាយពីអត្ថប្រយោជន៍ពេលលេងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យ
អតីតអ្នកចាំទីក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ ក្នុងពេលមកមើលសិស្សប្អូនដែលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ឆ្នាំ២០២៥ ពេលឃើញរូបភាពនៃការហ្វឹកហាត់ជុំគ្នាបែបធ្វើឱ្យខ្លួនផ្ទាល់នឹកដល់អនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់ជាមួយសាលា២រដូវកាលកន្លងមក។ ទន្ទឹមគ្នាដែរ យុវជនមានប្រភពពីស្រុកកៀនស្វាយបានធ្វើការផ្តាំផ្ញើទៅសិស្សប្អូនទាំងឡាយគួរនាំគ្នាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពេលប្រកួតត្រូវលេងប្រកបដោយយុត្តិធម៌ គោរពដៃគូប្រកួតប្រជែង។ ដោយសម្បត្តិសង្កត់ធ្ងន់ថាតាមរយៈបទពិសោធខ្លួនផ្ទាល់ពេលបានប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមកធ្វើឱ្យរូបគេទៅណាមកណាមានអ្នកគេស្គាល់ច្រើន ពិសេសគឺអាចវិវឌ្ឍនខ្លួនក្លាយជាអ្នកចាំទីលេងតំណាងខេត្តចូលរួមក្នុងពានរង្វាន់ធំៗក្នុងស្រុកទៀតផង។…
ស្ទើរទាំងបច្ចេកទេស ទាំងបទពិសោធ តែគ្រូចាំទីវិ. បាក់ទូកសរសើរចំណុចមួយនេះដែលអ្នកចាំទីក្រុមខ្លួនមាន
លោក មួន សុខហេង គ្រូអ្នកចាំទីក្រុមវិទ្យាល័យបាក់ទូកក្នុងពេលកំពុងប្រមូលផ្តុំយុវជនវិទ្យាល័យត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានរួមចំណែកបង្ហាត់បង្ហាញយុវជននៃវិទ្យាល័យបាក់ទូកសម្រាប់រដូវកាលថ្មីនេះ។
