ចង់លេងក្នុងលីគនារីយ៉ាងខ្លាំង បាន ម៉ារី សម្រេចចិត្តចាកចេញពីក្រុមនារីទ័ព មកតេស្តក្នុងក្រុមនារី បឹងកេត
លីគបាល់ទាត់នារីបានវិលត្រឡប់មកវិញសម្រាប់ឆ្នាំ ២០២៤-២០២៥ ក្នុងនោះសង្កេតឃើញថាក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទមិនមានវត្តមានចូលរួមឡើយ។ ជាមួយគ្នានេះ បាន ម៉ារី អតីតកីឡាការិនីក្រុមនារីទ័ពបានលើកឡើងថាខ្លួនបានចាកចេញពីក្រុមចាស់មកចូលរួមតេស្តជាមួយក្រុមនារីបឹងកេតក៏ព្រោះតែគេចង់សម្រេចបំណងនៃការចូលរួមប្រកួតប្រជែងក្នុងលីគបាល់ទាត់នារីកម្ពុជា។ យុវតីវ័យ១៨ឆ្នាំបន្តថាគេប៉ុនប៉ងចូលលេងក្នុងលីគនារីនេះជាយូរមកហើយ ខណៈការដំណើរលីគកាលពីលើកមុនរូបគេនៅក្មេងពេក និងជាប់រវល់ជាមួយការសិក្សានៅខេត្ត។ កីឡាការិនីមានប្រភពពីខេត្តព្រៃវែងបន្ថែមទៀតថាការបានលេងក្នុងលីគនារីគឺជាជំហានដំបូងរបស់គេក្នុងការអាចមានឱកាសបានជាប់ក្រុមជម្រើសជាតិ ក៏ព្រោះតែការបង្ហាញខ្លួនក្នុងលីគគឺមានគ្រូៗ…
ខ្លួនទីពឹងខ្លួន! យុវតីមកពីទឹកដីឦសាន ផល សុផាលីតា ពុះពារលេងបាល់រហូតបានឱកាសតេស្តនៅក្រុមអាជីព
ក្នុងឱកាសតេស្តជ្រើសរើសកីឡាការិនីក្រុមនារីបឹងកេតឃើញមានយុវតីចូលរួមមកសឹងតែគ្រប់ទិសទីមានទាំងខេត្តជិតនិងឆ្ងាយ។ ក្នុងនោះយុវតី ផល សុផាលីតា មកពីខេត្តមណ្ឌលគិរីបានលើកថាការលេងបាល់ទាត់របស់ខ្លួនមិនជាទទួលបានការសាទរពីសង្គមខ្លួនរស់នៅប៉ុន្មានទេ មិនថាគ្រួសារ ឬអ្នកជិតខាង។ ក៏ប៉ុន្តែយុវតីវ័យ១៨ឆ្នាំបន្ថែមថាខ្លួនតែងតែលួចលាក់ពីក្រុមគ្រួសារចេញទៅលេងជាញឹកញាប់ ក៏ព្រោះតែចិត្តស្រឡាញ់កីឡាមួយនេះខ្លាំងទៅហើយ។ លើសពីនេះយុវតីរៀនថ្នាក់ទី១១ដដែលបន្តថាក្រោយត្រឡប់ពីលេងបាល់ម្តងៗគេតែងតែទទួលបានការបន្ទោសបង្អាក់មិនឱ្យទៅលេងទៀតពីសំណាក់គ្រួសារ។ លើសពីនេះសូម្បីតែពេល សុផាលីតា…
ខ្សែការពារ ជុំ ស្រីណុច៖ ការលេងបាល់ចរិតតួឯកគឺជារនាំងរាំងស្ទះការរីកចម្រើន និងជោគជ័យនៃក្រុមទាំងមូល
យុវតី ជុំ ស្រីណុច សមាជិកក្រុមនារីបឹងកេតបាននិយាយមកកាន់ក្រុមការងារ AMS Sports ថាការលេងបាល់ទាត់លក្ខណៈឯកត្តជន ឬអាចនិយាយមួយបែបទៀតថាការបែប Superstar ប្រចាំក្រុមតែឯងច្រើនពេកនោះ គឺជះឥទ្ធិពលអាក្រក់ដល់លទ្ធផលជារួមរបស់ក្រុមយ៉ាងខ្លាំងក្លា ក៏ព្រោះបាល់ទាត់ជាប្រភេទកីឡាតម្រូវលេងជាក្រុម…