គ្រូក្រុមសៀមរាបនារីថាការអវត្តមានកីឡាការិនីស្នូលមួយចំនួនពិតជាជះឥទ្ធិពលដល់គុណផលក្រុម
ក្រោយចប់ការប្រកួតទីមួយស្មើគ្នាក្នុងលទ្ធផល ១ទល់នឹង១ រវាងក្រុមបឹងកេតនារីនិងក្រុមសៀមរាបនារីការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ សប្តាហ៍ទី១ លោក លី ធារ៉ា គ្រូបង្គោលក្រុមសៀមរាបនារីបានបង្ហាញអារម្មណ៍រីករាយពេលឃើញសកម្មភាពបាល់ទាត់នារីវិលត្រឡប់មកវិញ។ យ៉ាងណាគ្រូបង្គោលក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាបក៏បន្តទៀតថាមិនទាន់ពេញចិត្តគុណផលលេងរបស់កូនក្រុមក្រុមក្នុងប្រកួតនេះនៅប៉ុន្មានឡើយ ដោយលោកបញ្ជាក់ថាមកពីកត្តាអវត្តមានសមាសភាពក្រុមកីឡាការិនីស្នូលមួយចំនួនរបស់ក្រុមលោកដែលជាប់ភារកិច្ចក្រុមជម្រើសជាតិ។ ប៉ុន្តែនេះក៏ជារឿងដ៏ល្អមួយដែរ…
កីឡាការិនី រិទ្ធ ច័ន្ទនិមល ប្រធានក្រុមសៀមរាបនារីនិយាយដូច្នេះពេលប៉ះក្រុមចាស់ក្នុងរដូវកាលថ្មី
កីឡាការិនី រិទ្ធ ច័ន្ទនិមល ខ្សែប្រយុទ្ធស្លាបប្រចាំក្រុមសៀមរាបនារីក្រោយជួយក្រុមបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់នឹង ១ តតាំងនឹងក្រុមបឹងកេតនារីបានសម្តែងការខកចិត្តខ្លះជុំវិញការមិនអាចយក៣ពិន្ទុត្រឡប់ទៅទឹកដីខេត្តសៀមរាបវិញ។ ជាមួយគ្នាដែរ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតដំបូងនេះពិតជាសប្បាយចិត្ត តែនិមលថាគេក៏ផ្តល់ការគោរពដល់បឹងកេត ព្រោះក៏ធ្លាប់ជាអតីតក្រុមដែលធ្លាប់បានរួមរស់ជាមួយគ្នាមួយរយៈផងដែរ។…