ខ្សែក្រវាត់រដូវកាលថ្មីបាយ័ន ប្តេជ្ញា រឹតត្បឹតការដាក់ពិន្ទុឱ្យសុក្រឹតបំផុត
ប្រធានសង្វៀនបាយ័ន លោក នាង ស៊ីវុត្ថា អគ្គនាយកកម្មវិធីប្រដាល់បាយ័នបញ្ជាក់ចំៗថារាល់សមាសភាពអង្គចៅក្រម ឬមន្ត្រីពាក់ព័ន្ធក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១១ថ្មីនេះ គ្រប់ការប្រកួតគឺមិនអនុញ្ញាតប្រើមន្ត្រីដែលជាប់ពាក់ព័ន្ធនិងកីឡាករប្រកួតលើសង្វៀនឡើយ។ លោកថ្លែងបែបនេះ ព្រោះកន្លងមកតែងមានករណីដាក់ពិន្ទុលំអៀង ដោយផ្នែកលើកីឡាករដែលប្រកួតទាំងនោះជាប់ខ្សែគ្រូសិស្ស ឬជាចំណុះក្លឹប សមាគម…