ធ្លាប់សាកល្បងកីឡាជាច្រើនប្រភេទ តែដូចមិនត្រូវចិត្តទល់មកសាកគុនខ្មែរមានអ្វីជក់ដកចិត្តពុំរួច
យុវជន ម៉ែង វឌ្ឍនា និងប្អូនប្រុសបង្កើត ម៉ែង សូនី ក្នុងពេលមកតេស្តសមត្ថភាពមុនត្រៀមឡើងសង្វៀនប្រកួតនៃកម្មវិធីរបស់ស្ថាប័ន Interclub លើកទី១៣បានលើកឡើងពីដំណើរមុនពួកគេចាប់អារម្មណ៍និងប្រឡូកក្នុងវិស័យគុនខ្មែរនេះគឺកើតចេញពីការចង់បន្ធូរភាពតានតឹងជុំវិញបញ្ហាការងារ ក៏ដូចជាការសិក្សា។ ដោយបងប្អូនទាំងពីរបន្តទៀតថាកត្តាដែលនាំពួកគេយកគុនខ្មែរជាកីឡាគោលសម្រាប់ហ្វឹកហាត់នេះក៏ព្រោះពួកគេធ្លាប់សាកល្បងកីឡាផ្សេងៗដែរ តែហាក់មិនសមស្របជាមួយចំណង់ចំណូលចិត្ត។…