ពីក្មេងហាត់តាមអ៊ំ មកជាជម្រើសជាតិ! កីឡាវាយសីជួយផ្លាស់ប្ដូរជីវភាពកីឡាករ យ៉ាំ សំណាង ឱ្យកាន់តែប្រសើរ
ចាប់ផ្តើមចេញពីការដើរហ្វឹកហាត់តាមអ៊ំប្រុសដែលជាអតីតកីឡាករវាយសី កីឡាករ យ៉ាំ សំណាង បានខិតខំអភិវឌ្ឍសមត្ថភាពខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាសមាជិកស្នូលដ៏សំខាន់របស់ក្រុមក្រសួងមហាផ្ទៃ និងជាកីឡាករជម្រើសជាតិកម្ពុជាដ៏មានសមត្ថភាពមួយរូប។ បន្ថែមពីលើកិត្តិយស និងជោគជ័យលើសង្វៀនប្រកួត យុវជនដើមកំណើតមកពីខេត្តកំពង់ឆ្នាំងរូបនេះបានទម្លាយថា កីឡាវាយសីពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់គេឱ្យកាន់តែប្រសើរឡើង។ ប្រាក់ចំណូលទាំងនោះបានមកពីការតំណាងឱ្យស្ថាប័នផ្សេងៗក្នុងការប្រកួត…
