ម្ចាស់មេដាយប្រាក់ប្រដាល់សកលស៊ីហ្គេម វី ស្រីខួច ឆ្លៀតបង្ហាត់យុវជនថ្នាលសន្សំបទពិសោធជាគ្រូបង្វឹក
មានរយៈពេលជិត២ខែមកហើយដែលកីឡាការិនីប្រដាល់សកលឆ្នើម វី ស្រីខួច បានចូលរួមជួយបង្ហាត់ក្រុមថ្នាលយុវជនកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា អំឡុងការប្រមូលផ្ដុំហ្វឹកហាត់នេះ។ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ ប្រាប់ថា ការបង្ហាត់យុវជនមានភាពប្លែកខ្លះដែរពីការហ្វឹកហាត់ដោយខ្លួនឯង តែមិនជាលំបាកណាស់ណាទេ ព្រោះសុទ្ធតែមានមូលដ្ឋានគ្រឹះ និងធ្លាប់បានប្រកួតហើយស្រាប់។…
