Tag: វ៉ូវីណាមជើងឯកអាស៊ី

កម្ពុជារក្សាជំហរយុត្តិធម៌ និងស្មោះត្រង់ដល់អត្តពលិកគ្រប់រូបក្នុងនាមម្ចាស់ផ្ទះវ៉ូវីណាមជើងឯកអាស៊ីក្នុងខែវិច្ឆិកាខាងមុខ

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ក្នុងខែវិច្ឆិកា ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងភាពស្មោះដល់អត្តពលិកគ្រប់រូបដែលចូលរួមការប្រកួត។ នេះជាការអះអាងដោយឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះសង្កត់ធ្ងន់ថា ការរក្សាបាននូវភាពយុត្តិធម៌ក៏ជាផ្នែកមួយនៃការលើកមុខលើកមាត់ជាតិ ហើយកីឡាករកីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងអស់ពីសមត្ថភាពប្រកួតប្រជែងយកជ័យជម្នះ…

Neak Tola