ខ្សែប្រយុទ្ធកូនកាត់ខ្មែរជប៉ុន សាកាគីបារ៉ា រីនតារ៉ូ និយាយពីបែបផែនលេងរបស់យុវជននៅអេស្ប៉ាញដែលខ្លួនធ្លាប់ទៅ
យុវជន សាកាគីបារ៉ា រីនតារ៉ូ កីឡាករក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំអង្គរថាយហ្គឺរបានចែករំលែកអំពីបទពិសោធគ្រារូបគេបានទៅហ្វឹតហាត់នៅអេស្ប៉ាញ ដោយគេថាសម្រាប់យុវជននៅទីនោះគេព្យាយាមលេងប៉ះបាល់ច្រើន មានទម្លាប់បង្កើតទំនាក់ទំនងគ្នារវាងតួនាទីមួយទៅតួនាទីមួយ និងតែងតែលើទឹកចិត្តគ្នាទៅវិញទៅមកពេលធ្វើមិនបានល្អអ្វីមួយ។ បន្ថែមពីនេះយុវជនវ័យ ១៦ឆ្នាំដដែលបន្តទៀតថាយុវជននៅទីនោះពួកគេអំណោយផលល្អច្រើនមិនថាកត្តាកាយសម្បទាល្អ ល្បឿន ពិសេសពួកគេយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ច្រើនតែម្តង។ យុវជនមានឪពុកជាជនជាតិជប៉ុន…
កូនកាត់ខ្មែរ-ជប៉ុន សាកាគីបារ៉ា រីនតារ៉ូ ប្តេជ្ញាស្វែងរកគ្រាប់បាល់ដែលជាកម្សោយក្រុមជម្រើសជាតិខ្មែរ ក្រោយទើបជាប់ក្នុងក្រុមយុវជន U16
យុវជន សាកាគីបារ៉ា រីនតារ៉ូ មានឪពុកជាជនជាតិជប៉ុន និងម្តាយសញ្ជាតិខ្មែរកំពុងរស់នៅក្នុងខេត្តសៀមរាប។ គេចង់ចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីជាចំណែកជួយក្រុមកម្ពុជាឱ្យមានភាពប្រសើរជាងនេះ។ ឥឡូវនេះអ្វីៗបានតាមបំណងរបស់គេ ក្រោយពីសហព័ន្ធបាល់ទាត់ជាតិកម្ពុជាបានចេញបញ្ជឺឈ្មោះយុវជនអាយុក្រោម១៦ឆ្នាំ ២៣ នាក់ចុងក្រោយទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីក៏មានវត្តមានរបស់កីឡាករកូនកាត់ខ្មែរជប៉ុននេះផងដែរ។ សមាជិកក្រុមយុវជនថ្នាលនៃក្លឹបអង្គរថាយហ្គឺរខាងលើបានមើលឃើញអំពីភាពកម្សោយរបស់ក្រុមជម្រើសជាតិកម្ពុជាពេលកន្លងនោះ…