Tag: សិស្សវិទ្យាល័យមណ្ឌលគិរី

ខ្លួនទីពឹងខ្លួន! យុវតីមកពីទឹកដីឦសាន ផល សុផាលីតា ពុះពារលេងបាល់រហូតបានឱកាសតេស្តនៅក្រុមអាជីព

ក្នុងឱកាសតេស្តជ្រើសរើសកីឡាការិនីក្រុមនារីបឹងកេតឃើញមានយុវតីចូលរួមមកសឹងតែគ្រប់ទិសទីមានទាំងខេត្តជិតនិងឆ្ងាយ។ ក្នុងនោះយុវតី ផល សុផាលីតា មកពីខេត្តមណ្ឌលគិរីបានលើកថាការលេងបាល់ទាត់របស់ខ្លួនមិនជាទទួលបានការសាទរពីសង្គមខ្លួនរស់នៅប៉ុន្មានទេ មិនថាគ្រួសារ ឬអ្នកជិតខាង។ ក៏ប៉ុន្តែយុវតីវ័យ១៨ឆ្នាំបន្ថែមថាខ្លួនតែងតែលួចលាក់ពីក្រុមគ្រួសារចេញទៅលេងជាញឹកញាប់ ក៏ព្រោះតែចិត្តស្រឡាញ់កីឡាមួយនេះខ្លាំងទៅហើយ។ លើសពីនេះយុវតីរៀនថ្នាក់ទី១១ដដែលបន្តថាក្រោយត្រឡប់ពីលេងបាល់ម្តងៗគេតែងតែទទួលបានការបន្ទោសបង្អាក់មិនឱ្យទៅលេងទៀតពីសំណាក់គ្រួសារ។ លើសពីនេះសូម្បីតែពេល សុផាលីតា…

sok sovanpanha