កុមារី ស៊ីឡាង វ័យ៩ឆ្នាំចូលហាត់ប្រដាល់សកល ព្រោះអាចផ្ដល់សុខភាពល្អ និងក្បាច់គុនការពារខ្លួន
អស់រយៈពេលប្រមាណមួយឆ្នាំហើយ ដែលកុមារី ស៊ីឡាង សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាព្រះនរោត្តម បានចំណាយពេលហ្វឹកហាត់កីឡាប្រដាល់សកលយ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការដើរចូលវិស័យកីឡាក្រោមការជំរុញពីអ្នកម្ដាយនេះ គឺដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន និងចេះក្បាច់គុនការពារខ្លួន។ទោះបីជាការហ្វឹកហាត់ដំបូងៗមានភាពលំបាក និងហត់នឿយខ្លាំង រហូតចំណាយពេលជាងមួយខែទើបអាចសម្របខ្លួនបាន…
