កីឡាប្រដាល់សកល

ព័ត៌មាន កីឡាប្រដាល់សកល ចុងក្រោយ

និស្សិតឆ្នាំទី២ផ្នែកនីតិសាស្ត្រ តារា រាជឧត្ដម ឆ្លៀតហ្វឹកហាត់គុនខ្មែរ និង សកល ដើម្បីសុខភាព

ថ្វីដ្បិតតែជាកំពុងខិតខំប្រឹងប្រែងលើជំនាញច្បាប់ ប៉ុន្តែនិស្សិតឆ្នាំទី២ផ្នែកនីតិសាស្ត្រ យុវជន តារា រាជឧត្ដម បានចំណាយពេលប្រមាណជិតមួយឆ្នាំមកហើយ ក្នុងការចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ នៅក្លិប «មីស្ទ័រលី» ក្នុងខេត្តសៀមរាប ដើម្បីពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំ…

Neak Tola

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានកាដូពិសេសពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានអំណោយជាហ្គង់ចំនួន១២កេសពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ (IBA)។ លោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងថា សហព័ន្ធនឹងយកអំណោយដ៏សំខាន់នេះជាជំនួយបន្តដល់ក្លិបប្រដាល់សកលនៅកម្ពុជា និងកីឡាករ កីឡាការិនីដែលបានចូលរួមការប្រកួតកីឡាជាតិឆ្នាំ២០២៦។ លោក ជា…

Neak Tola

ប្រដាល់សកលកម្ពុជា និងដៃគូ គ្រោងរៀបចំកម្មវិធីដ៏ធំពិសេសលំដាប់អន្តរជាតិចំនួន២ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ

ប្រដាល់សកលកម្ពុជាត្រៀមបង្កើតព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិ និងរៀបចំការប្រកួតទ្រង់ទ្រាយធំដូច UFC សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន BRICS House Cambodia កំពុងស្ថិតក្នុងកិច្ចពិភាក្សាលើគម្រោងរៀបចំកម្មវិធីប្រកួតដ៏ពិសេសមួយ ដែលមានទម្រង់ប្រហាក់ប្រហែលនឹងការប្រកួតគុនចម្រុះ UFC រៀបចំឡើងដោយភាគីរុស្ស៊ី។…

Neak Tola

កីឡាករប្រដាល់សកល ហ៊ុន គឹមហៀង ឆ្លៀតហែលទឹកជាប្រចាំដើម្បីសម្រួលសរសៃ និងបង្កើតកម្លាំងស៊ុហ្វ

កីឡាករប្រដាល់សកល ហ៊ុន គឹមហៀង ឆ្លៀតហែលទឹកជាប្រចាំដើម្បីសម្រួលសរសៃ និងបង្កើតកម្លាំងស៊ុហ្វ

Neak Tola

ប្រដាល់សកលកម្ពុជាទទួលបានដៃគូទ្រទ្រង់ពិសេសមួយស្ទួយគោលដៅឆ្ពោះទៅអូឡាំពិកសាជាថ្មី

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS HOUSE CAMBODIA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការលើភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីព រយៈពេល ២ឆ្នាំនារសៀល ថ្ងៃទី១៦ ខែកញ្ញា…

Neak Tola

Asian Games 2026 ជាការវាស់ស្ទង់សមត្ថភាពកីឡាករប្រដាល់សកលកម្ពុជា ឆ្ពោះទៅកាន់ Olympic LA 2028

ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន នឹងក្លាយជាលានដ្ឋានដ៏សំខាន់សម្រាប់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរស់រវើកសមត្ថភាពបច្ចេកទេស និងវាស់ស្ទង់កម្រិតកីឡាករជម្រើសជាតិរបស់ខ្លួនជាមួយជើងខ្លាំងកម្រិតពិភពលោក។ ទាក់ទិននឹងការចូលរួមនេះ…

Neak Tola

កីឡាករប្រដាល់សកលលេចធ្លោ វី សុភ័ស្ស និង អាន់វ៉ា នឹងតំណាងកម្ពុជាប្រកួតនៅ Asian Games 2026

កីឡាករប្រដាល់សកលលេចធ្លោ វី សុភ័ស្ស និង អាន់វ៉ា នឹងតំណាងកម្ពុជាប្រកួតនៅ Asian Games 2026

Neak Tola

លទ្ធផលប្រដាល់សកល Dragon the Golden Ring នឹងចូលក្នុងកំណត់ត្រាពិភពលោក BoxRec

ការទទួលស្គាល់ពីស្ថាប័ន BoxRec ចំពោះកំណត់ត្រាប្រកួតរបស់កីឡាករប្រដាល់សកលពិតជាសំខាន់ខ្លាំង ជាពិសេសឱកាសចេញទៅប្រកួតនៅកម្មវិធីធំៗ។ នេះជាការលើកឡើងរបស់លោល ជា លីមីង អគ្គ​លេខាធិការ​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

Neak Tola

Dragon the Golden Ring ជាវេទិកាបណ្តុះធនធានឆ្នើមៗសម្រាប់ប្រដាល់សកលកម្ពុជា

កម្មវិធីប្រដាល់សកលប្រចាំខែ «Dragon the Golden Ring» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី និងរួមចំណែកបណ្តុះបណ្តាលធនធានឆ្នើមៗបន្ថែមទៀតសម្រាប់វិស័យកីឡាប្រដាល់សកលនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក MC Smile អ្នកអត្ថាធិប្បាយក្នុងកម្មវិធីផ្ទាល់។ លោក…

Neak Tola

សហព័ន្ធប្រដាល់សកលកម្ពុជា លក់អាវរៃអង្គាសប្រាក់ទ្រទ្រង់កីឡាករចូលរួមព្រឹត្តិការណ៍អន្តរជាតិ

សហព័ន្ធប្រដាល់សកលកម្ពុជា លក់អាវរៃអង្គាសប្រាក់ គាំទ្រក្រុមជម្រើសជាតិ ​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសបើកយុទ្ធនាការលក់អាវ ដើម្បីស្វែងរកមូលនិធិយកទៅគាំទ្រ និងទ្រទ្រង់ដល់សកម្មភាពរបស់ក្រុមជម្រើសជាតិ។ យោងតាមប្រសាសន៍របស់លោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា…

Neak Tola

យុវជនថ្នាលប្រដាល់សកល អាណុច ពេជ្រ និង វាសនា សំរិទ្ធ ប្រឹងទាំងកីឡា និងការសិក្សាដើម្បីអនាគត

​ទោះបីជាត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ និងមមាញឹកយ៉ាងណាក៏ដោយ យុវជនប្រដាល់សកលវ័យក្មេង អាណុច ពេជ្រ និងកុមារា វាសនា សំរិទ្ធ នៅតែបង្ហាញបេះដូងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនបោះបង់ចោលការសិក្សាឡើយ។ សម្រាប់ពួកគេ ទាំងកីឡា…

Neak Tola

អតីតកីឡាករប្រដាល់សកលបទពិសោធជោកជាំដើមកំណើតរុស្ស៊ី Jan Tiger រួមចំណែកសម្រួចកីឡាករខ្មែរឆ្ពោះទៅ Asian Games

មួយរយៈធំចុងក្រោយនេះ បុរសវ័យ៥៤ឆ្នាំបានចូលរួមជួយបង្ហាត់កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងនាមជាគ្រូជំនួយជម្រើសជាតិ ជាពិសេសលើការសម្រួចសមត្ថភាពកីឡាករ Anvar Nasredinov Rajapov Abullah និង វី សុភ័ស្ស ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជើងឯកអាស៊ី…

Neak Tola