ខ្សែប្រយុទ្ធកូនកាត់ខ្មែរជប៉ុន សាកាគីបារ៉ា រីនតារ៉ូ និយាយពីបែបផែនលេងរបស់យុវជននៅអេស្ប៉ាញដែលខ្លួនធ្លាប់ទៅ
យុវជន សាកាគីបារ៉ា រីនតារ៉ូ កីឡាករក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំអង្គរថាយហ្គឺរបានចែករំលែកអំពីបទពិសោធគ្រារូបគេបានទៅហ្វឹតហាត់នៅអេស្ប៉ាញ ដោយគេថាសម្រាប់យុវជននៅទីនោះគេព្យាយាមលេងប៉ះបាល់ច្រើន មានទម្លាប់បង្កើតទំនាក់ទំនងគ្នារវាងតួនាទីមួយទៅតួនាទីមួយ និងតែងតែលើទឹកចិត្តគ្នាទៅវិញទៅមកពេលធ្វើមិនបានល្អអ្វីមួយ។ បន្ថែមពីនេះយុវជនវ័យ ១៦ឆ្នាំដដែលបន្តទៀតថាយុវជននៅទីនោះពួកគេអំណោយផលល្អច្រើនមិនថាកត្តាកាយសម្បទាល្អ ល្បឿន ពិសេសពួកគេយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ច្រើនតែម្តង។ យុវជនមានឪពុកជាជនជាតិជប៉ុន…
ប្រវត្តិខ្សែប្រយុទ្ធថ្មីអង្គរថាយហ្គឺរនិងទំនាក់ទំនងរបស់គេជាមួយគ្រូ Alistair Heath
ក្លិបអង្គរថាយហ្គឺរនៅថ្ងៃព្រហស្បតិ៍ទី២០ខែមករាឆ្នាំ២០២២ បានប្រកាសពីការចូលរួមដោយខ្សែប្រយុទ្ធថ្មីមួយរូបមកពីចក្រភពអង់គ្លេស គឺកីឡាករ Jozsef Keaveny ដែលជាអតីតយុវជនថ្នាល Leicester City។ សូមស្ដាប់ប្រវត្តិរបស់កីឡាករវ័យ២២ឆ្នាំរូបនេះនិងទំនាក់ទំនងរបស់គេជាមួយលោក Alistair Heath។