Copa America 2021 រកម្ចាស់ផ្ទះថ្មីបានហើយក្រោយដកសិទ្ធិពីអាហ្សង់ទីននិងកូឡុំប៊ី
ព្រឹត្តិការណ៍ Copa America 2021 នឹងធ្វើឡើងក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានដកសិទ្ធិពីអាហ្សង់ទីន ប្រមាណ២សប្ដាហ៍មុនព្រឹត្តិការណ៍ចាប់ផ្ដើមនៅថ្ងៃទី១៣ខែមិថុនា។ CONMEBOL និយាយថាអាហ្សង់ទីនត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះដោយសារកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសនេះកំពុងមានកំណើនឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។…