តារាវ័យក្មេងលេចធ្លោបំផុត៥រូបដែលអ្នកមិនអាចរំលងបាននៅ Euro 2020
ទោះបីលើកពេល១ឆ្នាំមកធ្វើក្នុងឆ្នាំ២០២១មែនក្ដី ប៉ុន្តែ Euro 2020 នៅតែរក្សាឈ្មោះដដែល។ ខណៈព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិធំបំផុតរបស់អឹរ៉ុបមួយនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសុក្រទី១១ខែមិថុនា ក្ដីរំភើបបាននិងកំពុងកើតឡើងបណ្ដើរៗហើយជុំវិញពានរង្វាន់មួយនេះ។ កីឡាករបាល់ទាត់ដែលកំពុងមានគុណផលល្អៗបំផុតត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីជម្រើសជាតិនៃក្រុមទាំង២៤ដែលជាប់មកលេងជុំផ្ដាច់ព្រ័ត្រ។ ក្នុងចំណោមកីឡាករទាំងនោះ មានតារាវ័យក្មេងជាច្រើននាក់ផងដែរ។ ប៉ុន្តែនៅពេលនេះ AMS…