ជនជាតិជប៉ុនជាង៨០%ជំទាស់នឹងការរៀបចំព្រឹត្តិការណ៍តូក្យូអូឡាំពិកឆ្នាំនេះ
តាមរយៈការដាក់ឱ្យបោះឆ្នោតស្ទង់មតិនិងបង្ហាញឱ្យឃើញនាថ្ងៃចន្ទទី១៧ខែឧសភាឆ្នាំ២០២១នេះ ប្រជាជនជប៉ុនជាង៨០%បានជំទាស់នឹងការរៀបចំព្រឹត្តិការណ៍តូក្យូអូឡាំពិក២០២០ ខណៈនៅសល់ពេលមិនដល់១០សប្ដាហ៍ទៀតផងព្រឹត្តិការណ៍នឹងចូលមកដល់ បន្ទាប់ពីត្រូវបានលើកពេល១ឆ្នាំដោយសារការផ្ទុះជំងឺកូវីដ១៩។ ការស្ទង់មតិចុងសប្ដាហ៍មុនដោយកាសែតជាតិ Asahi Shimbun រកឃើញថាអ្នកឆ្លើយសំណួរចំនួន៤៣%ចង់ឱ្យលុបចោលព្រឹត្តិការណ៍តូក្យូអូឡាំពិក ខណៈ៤០%ទៀតចង់ឱ្យពន្យារពេលបន្ថែម។ តួលេខនេះកើនឡើងបើធៀបនឹងការស្ទង់មតិដោយកាសែតខាងលើក្នុងខែមុន ដែលសំឡេងគាំទ្រឱ្យលុបចោលតូក្យូអូឡាំពិកមាន៣៥% និង៣៤%ចង់ឱ្យបន្តពន្យារពេល។…